ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 2:4 - អាល់គីតាប

ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​ទុក​សម្រាប់​ខ្លួន​ឯង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​ធ្វើឲ្យ​កិច្ចការ​របស់ខ្ញុំ​កាន់តែ​រីកធំ គឺ​បាន​សាងសង់​ដំណាក់​នានា​សម្រាប់​ខ្លួនខ្ញុំ ហើយ​បាន​ធ្វើ​ចម្ការទំពាំងបាយជូរ​សម្រាប់​ខ្លួនខ្ញុំ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ជា​ច្រើន គឺ​ខ្ញុំ​សង់​ដំណាក់​ផ្សេងៗ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​ទុក​សម្រាប់​ខ្លួន​ឯង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក



សាស្តា 2:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប៉ម​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក​ខ្ញែក​គ្នា ទៅ​ពាស​ពេញ​លើ​ផែនដី​ឡើយ»។


កាល​នៅ​មាន​ជីវិត​នៅ​ឡើយ ស្តេច​អាប់‌សា‌ឡុម​បាន​ឲ្យ​គេ​កសាង​បង្គោល​ថ្ម​មួយ​នៅ​ជ្រលង​ភ្នំ​ស្តេច ដ្បិត​គិត​ថា៖ «យើង​គ្មាន​កូន​ប្រុស​បន្ត​វង្ស​ត្រកូល​ទេ»។ ដូច្នេះ ស្តេច​ក៏​ដាក់​ឈ្មោះ​ខ្លួន​ផ្ទាល់​លើ​បង្គោល​ថ្ម​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​បង្គោល​នោះ​ថា «ស្តូប​អាប់‌សា‌ឡុម» រហូត​ដល់​សព្វ​ថ្ងៃ។


«ខ្ញុំ​សូម​ចង​សម្ពន្ធ​មិត្ត​ជា​មួយ​ស្តេច ដូច​បិតា​របស់​ខ្ញុំ​បាន​ចង​ជា​មួយ​បិតា​របស់​ស្តេច​ដែរ។ ខ្ញុំ​សូម​ផ្ញើ​មាស និង​ប្រាក់​នេះ​មក​ជូន​ស្តេច។ សូម​ស្តេច​ផ្តាច់​ចំណង​សម្ពន្ធ​មិត្ត​ជា​មួយ​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ទៅ ដើម្បី​កុំ​ឲ្យ​ស្តេច​នោះ​លើក​ទ័ព​មក​វាយ​ខ្ញុំ»។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា វាំង និង​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​គាត់​ចង់​ធ្វើ​នោះ​សព្វ​គ្រប់​ហើយ


លោក​ស៊ី‌ម៉ាយ​ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ស្តេច។ លោក​សាប‌ឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​តាម​ចម្ការ។


ស្តេច​បាន​សង់​ប៉ម​ចាំ​យាម​នៅ​តាម​វាល​រហោ‌ស្ថាន និង​ជីក​ស្រះ​ជា​ច្រើន ដ្បិត​ស្តេច​មាន​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​នៅ​តំបន់​ខ្ពង់​រាប និង​តំបន់​វាល​ទំនាប ហើយ​ស្តេច​ក៏​មាន​កសិករ​ដែល​ធ្វើ​ស្រែ និង​ដាំ​ទំពាំង‌បាយ‌ជូរ​ជូន​នៅ​តាម​តំបន់​ភ្នំ និង​នៅ​ភ្នំ​កើមែល​ដែរ ព្រោះ​ស្តេច​ពេញ​ចិត្ត​ខាង​វិស័យ​កសិ‌កម្ម។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​នាំ​បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ចាក​ចេញ​ពី​បុរី​ស្តេច​ទត មក​នៅ​ក្នុង​ដំណាក់​ដែល​គាត់​បាន​សង់​ជូន​នាង ដ្បិត​ស្តេច​មាន​គំនិត​ថា៖ «ប្រពន្ធ​របស់​យើង​ពុំ​អាច​នៅ​ក្នុង​ដំណាក់​របស់​ទត ជា​ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់អុលឡោះ‌តាអាឡា​ជា​កន្លែង​ដ៏‌វិសុទ្ធ»។


គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ លំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។


ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កា ដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេន‌កេឌី


ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយជូរ​ពន្លក​ឡើង ហើយ​ចេញ​ផ្កា រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។ នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។


ខ្ញុំ​សូម​ច្រៀង​បទ​មួយ ក្នុង​នាម​មិត្ត​របស់​ខ្ញុំ ជា​បទ​ចំរៀង​ស្តី​អំពី​មិត្ត​សម្លាញ់​របស់​ខ្ញុំ និង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​មាន ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​លើ​ជំរាល​ភ្នំ​ដែល​មាន​ជីជាតិ​ល្អ


ស្តេច​មាន​ប្រសាសន៍​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុង‌រឿង​របស់​យើង»។