សាស្តា 2:5 - អាល់គីតាប5 ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ខ្ញុំបានធ្វើសួនច្បារ និងសួនឧទ្យានជាច្រើនសម្រាប់ខ្លួនខ្ញុំ ហើយបានដាំដើមឈើមានផ្លែគ្រប់ប្រភេទនៅក្នុងសួនទាំងនោះ; សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 បានធ្វើសួនច្បារ និងសួនឈើសម្រាប់ខ្លួនយើង ទាំងបានដាំដើមឈើមានផ្លែគ្រប់មុខក្នុងសួននោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 បានធ្វើសួនច្បារ នឹងសួនឈើសំរាប់ខ្លួនយើងផង បានទាំងដាំដើមឈើមានផ្លែគ្រប់មុខ ក្នុងសួននោះដែរ សូមមើលជំពូក |
ហើយសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ស្តេច ដើម្បីឲ្យគាត់ផ្តល់ឈើមកខ្ញុំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ស្តេចអធិរាជប្រទានសារតាមសំណូមពររបស់ខ្ញុំ ដ្បិតអុលឡោះជាម្ចាស់ដ៏សប្បុរសរបស់ខ្ញុំបានដាក់ដៃលើខ្ញុំ។
អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។