ពេលនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីអុលឡោះតាអាឡាធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
វិវរណៈ 20:9 - អាល់គីតាប ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រអុលឡោះ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ទ្រង់ថែមទៀតផង។ ក៏ប៉ុន្ដែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។ ព្រះគម្ពីរខ្មែរសាកល ពួកគេឡើងទៅពាសពេញផ្ទៃផែនដី ហើយទ្បោមព័ទ្ធជំរំរបស់វិសុទ្ធជន និងក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្តែមានភ្លើងធ្លាក់ពីលើមេឃមក បំផ្លាញពួកគេ។ Khmer Christian Bible ពួកគេក៏ទ្បើងទៅពាសពេញលើផែនដី ហើយទ្បោមព័ទ្ធជំរុំរបស់ពួកបរិសុទ្ធ និងទីក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្ដែមានភ្លើងធ្លាក់ពីលើមេឃមក ហើយឆេះបំផ្លាញពួកគេអស់ទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឡើងទៅពាសពេញលើផែនដី ហើយឡោមព័ទ្ធជំរំរបស់ពួកបរិសុទ្ធ ជាទីក្រុងសំណព្វរបស់ព្រះ តែមានភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះគេអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រព្រះជាម្ចាស់ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ព្រះអង្គថែមទៀតផង។ ប៉ុន្តែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេក៏ឡើងទៅពេញពាសលើផែនដី ទាំងឡោមព័ទ្ធទីដំឡើងត្រសាលរបស់ពួកបរិសុទ្ធ ហើយនឹងទីក្រុងស្ងួនភ្ងាដែរ តែមានភ្លើងធ្លាក់ពីលើមេឃមកអំពីព្រះ បញ្ឆេះគេទាំងអស់ទៅ |
ពេលនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានស្ពាន់ធ័រ និងមានភ្លើងបង្អុរចុះពីមេឃ គឺចុះមកពីអុលឡោះតាអាឡាធ្លាក់លើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតអុលឡោះបានភ្ញាក់ពីព្រលឹមចេញមកក្រៅ ឃើញមានពលទាហានមានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់អុលឡោះថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្តេច?»។
មានភ្លើងមកឆេះបក្សពួករបស់គេ ហើយអណ្ដាតភ្លើងឆាបឆេះមនុស្ស អាក្រក់ទាំងនោះអស់គ្មានសល់។
មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់អុលឡោះតាអាឡា ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។
យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។
អ្នកនឹងឡើងទៅវាយលុកស្រុកនោះដូចខ្យល់ព្យុះសង្ឃរា អ្នក និងកងពលទាំងមូលរបស់អ្នក ព្រមទាំងជាតិសាសន៍ជាច្រើនដែលនៅជាមួយអ្នក នឹងប្រៀបបីដូចជាពពកគ្របបាំងពីលើស្រុក»។
យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា។
អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា គេទម្លុះកំពែងក្រុង ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ ស្ដេចរបស់អ្នករាល់គ្នាដើរនៅមុខអ្នករាល់គ្នា ដោយមានអុលឡោះតាអាឡានៅមុខគេបង្អស់។
មើល៍! យើងនឹងនាំជនជាតិខាល់ដេមក ពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត! ពួកគេដើរកាត់ផែនដីទាំងមូល ដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំ ធ្វើឲ្យទាស់បំណងអុលឡោះតាអាឡា។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ទ្រង់ខឹងយ៉ាងខ្លាំង។ ភ្លើងរបស់អុលឡោះតាអាឡាក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
មានភ្លើងចេញមកពីអុលឡោះតាអាឡា ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅជូនគ្រឿងក្រអូបនោះដែរ។
ប៉ុន្តែ នៅថ្ងៃដែលឡូតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមក ដូចភ្លៀងបំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។
នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស
«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។
ពេលសិស្សពីរនាក់ គឺយ៉ាកកូប និងយ៉ូហានឃើញដូច្នោះ ក៏សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើលោកម្ចាស់ពេញចិត្តឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យអុលឡោះតាអាឡាមើលឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
គាត់មកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់អុលឡោះ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់អ៊ីសាជាអម្ចាស់នៃយើង។
ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកគាត់ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយគាត់ដែរ
ប្រសិនបើមាននរណាម្នាក់ ចង់ធ្វើទុក្ខអ្នកទាំងពីរនោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។
សត្វនោះបានសំដែងទីសំគាល់ដ៏សម្បើមអស្ចារ្យ រហូតដល់ទៅធ្វើឲ្យមានភ្លើងធ្លាក់ចុះពីលើមេឃមកផែនដី ឲ្យមនុស្សលោកឃើញ។