បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
វិវរណៈ 10:8 - អាល់គីតាប បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃម៉ាឡាអ៊ីកាត់ដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកខ្ញុំម្ដងទៀតថា៖ “ចូរទៅយកក្រាំងដែលបើកជាស្រេចក្នុងដៃទូតសួគ៌ដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ”។ Khmer Christian Bible បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយកសៀវភៅដែលបានបើកជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំឮសំឡេងពីលើមេឃនិយាយមកខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកស្រាប់នៅនឹងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ក្នុងដៃទេវតា ដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំឡេងដែលខ្ញុំឮពីលើមេឃ នោះក៏និយាយមកខ្ញុំម្តងទៀតថា ចូរទៅយកក្រាំងតូចដែលបើកនៅដៃទេវតា ដែលឈរលើសមុទ្រ ហើយលើដីគោកនោះចុះ |
បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
ដៃគាត់កាន់ក្រាំងតូចមួយដែលបើកស្រាប់ គាត់ដាក់ជើងស្ដាំលើសមុទ្រ ជើងឆ្វេងលើដីគោក។