ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 6:2 - អាល់គីតាប

ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​កូន​ស្រីៗ​របស់​ប្រជារាស្រ្ត​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស​រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ប្រុសៗ​របស់​ព្រះ‌ជាម្ចាស់ ​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើស‌រើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ

សូមមើលជំពូក



លោកុ‌ប្បត្តិ 6:2
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទៅ​ដល់​ជិត​ស្រុក​អេស៊ីប គាត់​មាន​ប្រសាសន៍​ទៅ​កាន់​សារ៉ាយ ជា​ភរិយា​ថា៖ «មើល៍ បង​ដឹង​ច្បាស់​ថា អូន​មាន​រូប​ស្អាត​ណាស់។


ហើយ​ស្បថ​ដោយ​យកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​សូរ៉កា និង​ផែនដី ធ្វើ​ជា​ប្រធាន​ថា អ្នក​នឹង​មិន​ដណ្តឹង​កូន​ស្រី​របស់​ជន‌ជាតិ​កាណាន ដែល​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​នេះ មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ខ្ញុំ​ឡើយ


នាង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​អ៊ីសា‌ហាក់ និង​រ៉ហ្វ៊ីកា​ពិបាក​ចិត្ត​ជា​ខ្លាំង។


រ៉ហ្វ៊ីកា​ជម្រាប​អ៊ីសា‌ហាក់​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកកូប​រៀប​ការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។


ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។


សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​អុលឡោះ​ហៅ​ទ្រង់​ថា «អុលឡោះ‌តាអាឡា»។


មនុស្ស​លោក​ចាប់​ផ្តើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «រស​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។


មាន​ថ្ងៃ​មួយ នៅ​ពេល​រសៀល ស្តេច​ទត​ក្រោក​ពី​សម្រាន្ត ហើយ​គាត់​ដើរ​កំសាន្ត​តាម​ថែវ ដែល​នៅ​ជាន់​ខាង​លើ​ដំណាក់។ គាត់​ឃើញ​ស្ត្រី​ម្នាក់​កំពុង​មុជ​ទឹក ស្ត្រី​នោះ​មាន​រូប​ឆោម​ល្អ​ណាស់។


ដូច្នេះ មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ដទៃ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​ពួក​គេ​ដែរ។ ទោះ​បី​ពួក​គេ​បាន​សុខ និង​ចំរុង​ចំរើន​ក្ដី កុំ​រវី‌រវល់​នឹង​ពួក​គេ​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​បរិភោគ​ភោគ‌ផល​ដ៏​ល្អៗ​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទុក​ទឹក​ដី​នេះ​ជា​កេរ‌មត៌ក ឲ្យ​កូន​ចៅ​របស់​អ្នក​រហូត​ត​រៀង​ទៅ”។


ថ្ងៃ​មួយ ពពួក​ម៉ាឡា‌អ៊ីកាត់ នាំ​គ្នា​ចូល​ទៅ​ជួបអុលឡោះ‌តាអាឡា អ៊ីព្លេស‌ហ្សៃតន​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​ដែរ។


ខ្ញុំ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ខ្ញុំ​នឹង​មិន​សម្លឹង​មើល​ទៅ ស្ត្រី​ក្រមុំ​ណា​ម្នាក់ ដោយ​ចិត្ត​ស្រើប‌ស្រាល​ឡើយ។


ម៉្យាង​ទៀត បើ​កូន​ប្រុស​របស់​អ្នក​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គេ ពេល​កូន​ស្រី​របស់​គេ​ថ្វាយ‌បង្គំ​ព្រះ​របស់​ខ្លួន នោះ​នាង​ក៏​នាំ​កូន​ប្រុស​របស់​អ្នក ឲ្យ​ក្បត់​ចិត្ត​យើង​ដែរ។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ពិត​ជា​បិតា​របស់​យើង​ខ្ញុំ។ អ៊ីព្រហ៊ីម​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ អ៊ីស្រ‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​ជា​បិតា​របស់​យើង​ខ្ញុំ ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ ទ្រង់​ថា​ជា​ម្ចាស់​ដែល​លោះ​យើង​ខ្ញុំ។


ជន‌ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​នេះ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ ស្រុក​អ៊ីស្រ‌អែល និង​នៅ​ក្រុង​យេរូ‌សាឡឹម។ យូដា​បាន​ប្រមាថ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​ទ្រង់​ស្រឡាញ់ គឺ​ពួក​គេ​រៀប‌ការ​ជា​មួយ​ស្ត្រី ដែល​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។


តើ​អុលឡោះ​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ? ទ្រង់​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ។ ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។


ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជា‌និច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​នឹង​រៀប‌ការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ដ​នាង​ឲ្យ​តែ​រៀប‌ការ​ជា​មួយ​អ្នក​ជឿ​អ៊ីសា‌ជាអម្ចាស់​ដូច​គ្នា។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


«អ្នក​រាល់​គ្នា​ជា​បុត្រ​ធីតា​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ នៅ​ពេល​កាន់​ទុក្ខ មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់ ហើយ​ក៏​មិន​ត្រូវ​កោរ​សក់​ផ្នែក​ខាង​មុខ​ដែរ


គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ដ​ស្រើប​ស្រាល និង​ប្រព្រឹត្ដ​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ដ​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដា​សា!។


អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ដ​លោភ‌លន់​របស់​មនុស្ស ចិត្ដ​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​អុលឡោះ‌ជាបិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។