ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:12 - អាល់គីតាប

យូសុះ​បាន​យក​កូនៗ ចេញ​ពី​ភ្លៅ​ឪពុក រួច​គាត់​ក្រាប​ចុះ អោន​មុខ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​យ៉ូសែប​យក​ពួកគេ​ចេញ​ពី​ភ្លៅ​របស់អ៊ីស្រាអែល ហើយ​ក្រាបមុខដល់ដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចេញ​ពីលើ​ភ្លៅ​ឪពុក រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី


នៅ​ពេល​ល្ងាច ម៉ាឡា‌អ៊ីកាត់​ទៅ​ដល់​ក្រុង​សូដុម។ ឡូត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​ឡូត​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ទាំង​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


អ៊ីព្រហ៊ីម​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។


រីឯ​ខ្លួន​គាត់​ផ្ទាល់ គាត់​ដើរ​មុខ​គេ​បង្អស់ ហើយ​គាត់​ក្រាប​សំពះ​ដល់​ដី​ប្រាំ​ពីរ​ដង រហូត​ទៅ​ជិត​ដល់​អេសាវ។


នៅ​គ្រា​នោះ​យូសុះ​មាន​អំណាច​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​គាត់​ចាត់​ចែង​លក់​ស្រូវ​ឲ្យ​អ្នក​ស្រុក​នោះ​ទាំង​មូល។ បងៗ​របស់​យូសុះ​នាំ​គ្នា​មក​ក្រាប​ចំពោះ​គាត់ អោន​មុខ​ដល់​ដី។


អ៊ីស្រ‌អែល​និយាយ​ថា៖ «កាល​ពី​មុន ពុក​គ្មាន​សង្ឃឹម​ថា នឹង​ឃើញ​មុខ​កូន​ទៀត​ទេ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ អុលឡោះ​បាន​ប្រោស​ឲ្យ​ពុក​ឃើញ​ពូជ‌ពង្ស​របស់​កូន​ថែម​ទៀត!»។


បន្ទាប់​មក យូសុះ​នាំ​កូន​ទាំង​ពីរ ចូល​មក​ជិត​ឪពុក គាត់​កាន់​អេប្រា‌អ៊ីម​នៅ​ដៃ​ស្តាំ គឺ​ឲ្យ​នៅ​ខាង​ឆ្វេង​អ៊ីស្រ‌អែល និង​កាន់​ម៉ាណា‌សេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្តាំ​អ៊ីស្រ‌អែល។


នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ជម្រាប​ពី​សំណូម‌ពរ​របស់​សម្តេច​អដូ‌នី‌យ៉ា។ ស្តេច​ស៊ូឡៃ‌ម៉ាន​ចុះ​ពី​បល្ល័ង្ក មក​រក​មាតា ហើយ​គោរព។ បន្ទាប់​មក គាត់​នៅ​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ ជូន​មាតា​នៅ​ខាង​ស្តាំ។


នាង​ចូល​ទៅ​ជិត​គាត់ ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​គាត់ រួច​យក​កូន​ចេញ​មក។


ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


ម៉ូសា​ប្រញាប់‌ប្រញាល់​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​ឪពុក‌ម្តាយ​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សម្រាក​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ត្រូវ​ចេះ​អោន​លំ​ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​អះលី‌ជំអះ។ ចូរ​គោរព​កោត​ខ្លាច​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា។


កុមា‌រា​កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក‌ម្តាយ ដោយ​យល់​ដល់​អុលឡោះ‌ជាអម្ចាស់ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។