សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។
លោកុប្បត្តិ 47:24 - អាល់គីតាប លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅជូនស្តេចហ្វៀរ៉អ៊ូន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀត សម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។ ព្រះគម្ពីរខ្មែរសាកល ដល់ពេលច្រូតកាត់ អ្នករាល់គ្នាត្រូវថ្វាយមួយភាគប្រាំដល់ផារ៉ោន ហើយបួនភាគប្រាំនឹងទៅជារបស់អ្នករាល់គ្នាទុកជាគ្រាប់ពូជសម្រាប់ស្រែចម្ការ ព្រមទាំងទុកជាស្បៀងអាហារសម្រាប់អ្នករាល់គ្នា សម្រាប់អ្នកផ្ទះរបស់អ្នករាល់គ្នា និងសម្រាប់កូនក្មេងរបស់អ្នករាល់គ្នាហូប”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅថ្វាយព្រះចៅផារ៉ោន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀតសម្រាប់ធ្វើពូជ និងសម្រាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់រដូវចំរូត នោះត្រូវឲ្យអ្នករាល់គ្នាយក១ភាគក្នុង៥មកថ្វាយដល់ផារ៉ោនវិញ ហើយ៤ភាគទៀតទុកសំរាប់អ្នករាល់គ្នា គឺទុកជាពូជពង្រោះ នឹងជាអាហារដល់អ្នករាល់គ្នាចុះ ព្រមទាំងពួកគ្រួអ្នករាល់គ្នាផង ហើយសំរាប់នឹងចិញ្ចឹមកូនចៅអ្នករាល់គ្នា |
សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។
ស្តេចក្រុងសូដុមមានប្រសាសន៍ទៅកាន់អ៊ីប្រាំថា៖ «សូមអ្នកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់អ្នកទៅ»។
ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាដំណាក់របស់អុលឡោះ! អ្វីៗដែលទ្រង់ប្រទានមកខ្ញុំ ខ្ញុំនឹងយកមួយភាគដប់ជូនទ្រង់វិញ»។
សូមស្តេចតែងតាំងមន្ត្រីផ្សេងៗ ឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំ ពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។
យូសុះនិយាយទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ជូនស្តេចហ្វៀរ៉អ៊ូនហើយ។ ខ្ញុំនឹងផ្តល់ពូជឲ្យអ្នករាល់គ្នាយកទៅសាបព្រោះ។
ប្រជាជននាំគ្នាពោលថា៖ «ចៅហ្វាយបានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមចៅហ្វាយយល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសករ របស់ស្តេចហ្វៀរ៉អ៊ូនហើយ»។
អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន អុលឡោះតាអាឡា នឹងជួយអ្នកនោះជាមិនខាន។
ជំនូនមួយភាគដប់ទាំងអស់ គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្តី ត្រូវទុកជាសក្ការៈជូនអុលឡោះតាអាឡា។
ចំពោះ ហ្វូងគោ និងហ្វូងចៀម ក៏ត្រូវជូនសត្វមួយភាគដប់ទុកជាសក្ការៈដល់អុលឡោះតាអាឡាដែរ។
យើងប្រគល់មួយភាគដប់នៃភោគផលទាំងអស់ នៅស្រុកអ៊ីស្រអែលឲ្យកូនចៅលេវី ទុកជាថ្នូរចំពោះកិច្ចការដែលពួកគេធ្វើ នៅក្នុងជំរំជួបអុលឡោះតាអាឡា។
«រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នក ចំនួនមួយភាគដប់ទុកជាជំនូន។
«នៅឆ្នាំទីបី ជាឆ្នាំដែលត្រូវជូនជំនូនមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់ជំនូននោះទៅឲ្យពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីឲ្យពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។