Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 27:32 - អាល់គីតាប

32 ចំពោះ ហ្វូង​គោ និង​ហ្វូងចៀម ក៏​ត្រូវ​ជូន​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់អុលឡោះ‌តាអាឡា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​មួយ​ភាគ​ក្នុង​ដប់ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ចំពោះ​ហ្វូង​គោ និង​ហ្វូង​ចៀម ក៏​ត្រូវ​ថ្វាយ​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង​១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​ដង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 27:32
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ដំណាក់​របស់​អុលឡោះ​! អ្វីៗ​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ខ្ញុំ​នឹង​យក​មួយ​ភាគ​ដប់​ជូន​ទ្រង់​វិញ»។


ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​ពុន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា អ្នក​គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​តាម​សម្ពន្ធ‌មេត្រី។


ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​ជំនូន​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។


អុលឡោះ​អើយ សូម​ថែ‌រក្សា ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។ យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ទ្រង់ រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិ ដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។ សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង ដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាន និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។


យើង​ប្រគល់​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ទាំង​អស់ នៅ​ស្រុក​អ៊ីស្រ‌អែល​ឲ្យ​កូន​ចៅ​លេវី ទុក​ជា​ថ្នូរ​ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម