ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 45:5 - អាល់គីតាប

ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្តាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​អុលឡោះ​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​បងៗ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ សូម​កុំ​ព្រួយចិត្ត ក៏​កុំ​ខឹង​នឹង​ខ្លួនឯង​ដោយសារ​បាន​លក់​ខ្ញុំ​មក​ទីនេះ​ឡើយ ពីព្រោះ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មុន​ពួកបង​ដើម្បី​រក្សាជីវិត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​ទេ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក

សូមមើលជំពូក



លោកុ‌ប្បត្តិ 45:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​មាន​ឈ្មួញ​ជាតិ​ម៉ាឌាន​មក​ដល់ ពួក​គេ​ក៏​យក​យូសុះ​ចេញ​ពី​អណ្តូង រួច​លក់​ទៅ​ឲ្យ​ជន‌ជាតិ​អ៊ីស្មា‌អែល តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ស្លឹង។ ជន‌ជាតិ​អ៊ីស្មា‌អែល​នាំ​យូសុះ​ទៅ​ស្រុក​អេស៊ីប។


ប្រជា‌ជន​នាំ​គ្នា​ពោល​ថា៖ «ចៅ‌ហ្វាយ​បាន​សង្គ្រោះ​អាយុ​ជីវិត​យើង​ខ្ញុំ! សូម​ចៅ‌ហ្វាយ​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ របស់​ស្តេច​ហ្វៀរ៉អ៊ូន​ហើយ»។


យូសុះ​ប្រាប់​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ប្អូន​មិន​វិនិច្ឆ័យ​ជំនួស​អុលឡោះ​ទេ!


បងៗ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​បាប​ខ្ញុំ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​ការ​នោះ ប្រែ​ទៅ​ជា​ល្អ ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ គឺ​ទ្រង់​បាន​សង្គ្រោះ​ជីវិត​ប្រជា‌ជន​មួយ​ដ៏​ធំ។


ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​អ្វី ខ្ញុំ​នឹង​ជួយ​ទំនុក​បំរុង​បងៗ និង​កូន​ចៅ​របស់​បងៗ»។ យូសុះ​បាន​លើក​ទឹក​ចិត្ត​បងៗ ដោយ​និយាយ​ជា​មួយ​គេ​យ៉ាង​ស្និទ្ធ​ស្នាល។


អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ស្ងាត់​កំបាំង រីឯ​យើង យើង​នឹង​ប្រព្រឹត្ត​ការ​នេះ​ចំពោះ​អ្នក​វិញ​នៅ​កណ្តាល​វាល ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ”»។


ស្តេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​គេ​បដិ‌សេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្តេច​អាប់‌សា‌ឡុម​វិនាស។


ប្រសិន​បើ​នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​នាង​វិញ នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង នាង​បាន​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។


អ៊ីសា​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! សូម​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា។


ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​អ៊ីព្លេស‌ហ្សៃតន ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។


សូម​បង​ប្អូន​អត់​ទោស​ឲ្យ​គាត់ និង​លើក​ទឹក​ចិត្ដ​គាត់​ផង​ទៅ ក្រែង​លោ​គាត់​ពិបាក​ចិត្ដ​ខ្លាំង​ពេក​រហូត​ដល់​ទៅ​អស់​សង្ឃឹម។


អូនេ‌ស៊ីម​ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​លោក​ប្អូន​មួយ​រយៈ​មែន ដើម្បី​ឲ្យ​លោក​ប្អូន​បាន​ទទួល​គាត់​វិញ​អស់‌កល្ប​ជា‌និច្ច


លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែល‌កាណា​រួម​រស់​ជា​មួយ​នាង​ហា‌ណា ជា​ប្រពន្ធ ហើយអុលឡោះ‌តាអាឡា​ក៏​នឹក​ឃើញ​នាង។