គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្តាប់ស្រូវនៅវាលស្រែ ពេលនោះ ស្រាប់តែកណ្តាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្តាប់របស់បងៗ បានមកព័ទ្ធជុំវិញកណ្តាប់ខ្ញុំ ហើយនាំគ្នាក្រាបគោរពទៀតផង»។
លោកុប្បត្តិ 43:28 - អាល់គីតាប ពួកគេតបថា៖ «បាទលោក ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាអោនកាយក្រាបគោរពយូសុះ។ ព្រះគម្ពីរខ្មែរសាកល ពួកគេឆ្លើយថា៖ “ឪពុករបស់យើងខ្ញុំជាបាវបម្រើរបស់លោក គាត់សុខសប្បាយ ហើយនៅតែនៅរស់ទេ”។ រួចពួកគេឱនក្បាលចុះ ហើយថ្វាយបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឆ្លើយថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់ទេ ហើយក៏សុខសប្បាយដែរ»។ រួចគេក៏ឱនក្បាលគោរពលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាឱនកាយក្រាបថ្វាយបង្គំលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយថា ឪពុកយើងខ្ញុំជាអ្នកបំរើលោកគាត់រស់នៅហើយសុខសប្បាយជាទេ រួចក៏ឱនគោរពដល់គាត់។ |
គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្តាប់ស្រូវនៅវាលស្រែ ពេលនោះ ស្រាប់តែកណ្តាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្តាប់របស់បងៗ បានមកព័ទ្ធជុំវិញកណ្តាប់ខ្ញុំ ហើយនាំគ្នាក្រាបគោរពទៀតផង»។
ពេលយូសុះមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនគាត់ ហើយក្រាបដល់ដីគោរពគាត់។
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្តេចសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល។ កាលបានជួបទតហើយ គាត់ក្រាបគោរព។
ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះ ក៏ចូលទៅជួបទត។ នាងគោរពដោយអោនមុខដល់ដី ហើយនិយាយថា៖ «សូមជម្រាបស្តេច! សូមជួយខ្ញុំផង!»។
ក្រោយពេលលោកយេហូយ៉ាដាទទួលមរណភាពផុតទៅ ពួកមេដឹកនាំរបស់ជនជាតិយូដា នាំគ្នាមកក្រាបគោរពស្តេច ហើយស្តេចក៍ស្តាប់ពួកគេ។
ម៉ូសាចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះគាត់ ហើយថើបគាត់ទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។