Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:7 - អាល់គីតាប

7 ម៉ូសា​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​គាត់ ហើយ​ថើប​គាត់​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល

សូមមើលជំពូក ចម្លង




និក្ខមនំ 18:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​ដែល​អ៊ីប្រាំ​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្តេច​កេដូ‌ឡោមើរ និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​គាត់ នៅ​ជ្រលង​ភ្នំ​សាវេ គឺ​ជ្រលង​ភ្នំ​ស្តេច។


គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី


នៅ​ពេល​ល្ងាច ម៉ាឡា‌អ៊ីកាត់​ទៅ​ដល់​ក្រុង​សូដុម។ ឡូត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ ពេល​ឡូត​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ទាំង​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


កាល​ឡាបាន់​ឮ​ដំណឹង​ថា យ៉ាកកូប ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​យ៉ាកកូប​ចូល​ទៅ​ក្នុង​ផ្ទះ។ យ៉ាកកូប​រៀប​រាប់​ប្រាប់​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។


កូន​មិន​បាន​ទុក​ឲ្យ​ពុក ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងី​ល្ងើ​មែន។


ពេល​យូសុះ​មក​ដល់​ផ្ទះ​វិញ បងៗ​ក៏​នាំ​គ្នា​យក​ជំនូន​មក​ជូន​គាត់ ហើយ​ក្រាប​ដល់​ដី​គោរព​គាត់។


បន្ទាប់​មក គាត់​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង។ រួច​ហើយ បង‌ប្អូន​គាត់​ក៏​និយាយ​សំណេះ​សំណាល​ជា​មួយ​គាត់។


យូសុះ​បាន​ទឹម​រទេះ​របស់​គាត់ រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​អ៊ីស្រ‌អែល ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម គាត់​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។


លុះ​លោក​អ៊ូរី​មក​ដល់ ស្តេច​ទត​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កង‌ទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។


នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ជម្រាប​ពី​សំណូម‌ពរ​របស់​សម្តេច​អដូ‌នី‌យ៉ា។ ស្តេច​ស៊ូឡៃ‌ម៉ាន​ចុះ​ពី​បល្ល័ង្ក មក​រក​មាតា ហើយ​គោរព។ បន្ទាប់​មក គាត់​នៅ​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ ជូន​មាតា​នៅ​ខាង​ស្តាំ។


ចូរ​គោរព​បុត្រា​ ក្រែង​អុលឡោះ‌តាអាឡា​ខឹង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​កំហឹង​របស់​ទ្រង់ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


លោក​យេត្រូ​ឲ្យ​គេ​មក​ប្រាប់​ម៉ូសា​ថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ មក​ជួប​គាត់»។


នៅ​ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​បោះ​ជំរំ ម៉ូសា​តែង​តែ​ដំឡើង​ជំរំ​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ជំរំ​នេះ​ថា “ជំរំ​ជួប​អុលឡោះ‌តាអាឡា” ហើយ​អស់​អ្នក​ដែល​ចង់​និយាយ​សួរអុលឡោះ‌តាអាឡា ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ដែល​នៅ​ខាង​ក្រៅ​ជំរំ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហារូន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសា​នៅ​វាល​រហោ‌ស្ថាន»។ ហារូន​ក៏​ចេញ​ទៅ​ជួប​ម៉ូសា​នៅ​ភ្នំ​របស់​អុលឡោះហើយ​ឱប​គាត់។


ស្តេច​បាឡាក់​ជ្រាប​ថា បាឡាម​មក​ដល់ ស្តេច​ក៏​ចេញ​ទៅ​ទទួល​គាត់​នៅ​ក្រុង​របស់​ស្រុក​ម៉ូអាប់ ដែល​នៅ​មាត់​ស្ទឹង​អើណូន ក្បែរ​ជាយ​ដែន។


លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។


ពួក​អះលី‌ជំអះ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​អោប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង


ពួក​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​គុណ​អុលឡោះ ហើយ​មាន​ចិត្ដ​ក្លា‌ហាន​ឡើង​វិញ។


ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​គាត់​នៅ​មីស‌ប៉ា​វិញ កូន​ស្រី​របស់​គាត់​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​គាត់ គឺ​ក្រៅ​ពី​នាង​គាត់​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។


ចូរ​យក​ប្រូម៉ាស​ដប់​ដុំ​នេះ ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សំគាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្តី​សុខ​ហើយ។


ទត​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ​រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម