លោកមេភីបូសែត ជាចៅរបស់ស្តេចសូលបានមកទទួលស្តេចទតដែរ។ តាំងពីពេលគាត់ចាកចេញទៅ រហូតដល់ថ្ងៃគាត់ត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើងកោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។
លោកុប្បត្តិ 41:14 - អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ផារ៉ោនចាត់គេឲ្យទៅហៅយ៉ូសែបមក គេក៏ប្រញាប់ទៅនាំគាត់ចេញពីគុកងងឹត។ គាត់ក៏កោរពុកមាត់ ហើយប្ដូរសម្លៀកបំពាក់របស់ខ្លួន រួចចូលមកនៅចំពោះផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន |
លោកមេភីបូសែត ជាចៅរបស់ស្តេចសូលបានមកទទួលស្តេចទតដែរ។ តាំងពីពេលគាត់ចាកចេញទៅ រហូតដល់ថ្ងៃគាត់ត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើងកោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។
ស្តេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីន លែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនបានបរិភោករួមតុ ជាមួយស្តេចគ្រប់ពេលរហូតដល់ស្លាប់។
លុះដល់ថ្ងៃទីបី នាងអេសធើរតែងខ្លួនសម្រាប់មហាក្សត្រិយានី ចូលទៅជួបស្ដេចនៅសាលខាងក្នុងដំណាក ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ស្តេចនៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនក៏ប្រញាប់ហៅម៉ូសា និងហារូនមក ហើយប្រាប់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។
ក្មេងប្រុសនោះអាចចេញពីទីឃុំឃាំង ឡើងគ្រងរាជ្យបាន ទោះបីគេកើតមកជាអ្នកក្រក្នុងនគររបស់ខ្លួនក្ដី។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលទៅជួបស្តេច ហើយជម្រាបថា៖ «ខ្ញុំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលស្តេចជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនជូនស្តេចបាន»។