Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ផារ៉ោន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ហៅ​យ៉ូសែប​មក គេ​ក៏​ទៅ​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​នោះ​មក​ជា​ប្រញាប់ គាត់​កោរ​ពុក‌មាត់​ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​គាល់​ផារ៉ោន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ ផារ៉ោន​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ូសែប​មក គេ​ក៏​ប្រញាប់ទៅនាំ​គាត់​ចេញ​ពី​គុកងងឹត​។ គាត់​ក៏​កោរពុកមាត់ ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់ខ្លួន រួច​ចូលមក​នៅចំពោះ​ផារ៉ោន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​យ៉ូសែប​មក ហើយ​គេ​ក៏​ប្រញាប់​ប្រញាល់​នាំ​គាត់​ចេញ​ពី​គុក​ជ្រៅ​ភ្លាម។ កាល​លោក​បាន​កោរ​ពុក​មាត់ ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ស្រេច​ហើយ លោក​ក៏​ចូល​គាល់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះចៅ​ផារ៉ោន​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ូសែប​មក។ គេ​ក៏​ដោះ​លែង​លោក​ចេញ​ពី​ពន្ធ‌នាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​លោក ហើយ​លោក​ផ្លាស់​សម្លៀក‌បំពាក់ ចូល​គាល់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​គេ​ទៅ​ហៅ​យូសុះ​មក។ គេ​ក៏​ដោះ​លែង​គាត់​ចេញ​ពី​ពន្ធនាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​គាត់ ហើយ​គាត់​ផ្លាស់​សម្លៀក​បំពាក់ ចូល​ជួប​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​មភីបូសែត ជា​ព្រះ‌វង្ស​សូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក‌ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្តេច​ទ្រង់​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត


ហើយ​បំផ្លាស់​សំលៀក‌បំពាក់​គុក ពី​ទ្រង់​ចេញ ដូច្នេះ យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម


លុះ​ដល់​ថ្ងៃ​ទី​៣ នោះ​អេសធើរ​ក៏​ទ្រង់​គ្រឿង​មហេសី​ចូល​ទៅ ឈរ​ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​ស្តេច ឯ​ស្តេច​ទ្រង់​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ប្រឈម​នឹង​ផ្លូវ​ចូល​ទៅ​ឯ​ព្រះ‌រាជ‌ដំណាក់


នោះ​ផារ៉ោន ទ្រង់​ហៅ​ម៉ូសេ នឹង​អើរ៉ុន មក​ជា​ប្រញាប់​ប្រាប់​ថា អញ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​នឹង​ឯង​រាល់​គ្នា​ដែរ


ដ្បិត​ទោះ​បើ​អ្នក​នោះ​ចេញ​ពី​គុក​មក ឬ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​ក៏​ដោយ គង់​តែ​នឹង​ឡើង​សោយ‌រាជ្យ​បាន​ដែរ


ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្ដី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ


នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្ដី​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង។


ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូលបង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម