២ ពង្សាវតារក្សត្រ 25:29 - អាល់គីតាប29 ស្តេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីន លែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនបានបរិភោករួមតុ ជាមួយស្តេចគ្រប់ពេលរហូតដល់ស្លាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ដូច្នេះ យេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់គុកចេញ។ យេហូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះស្ដេចជានិច្ច ដរាបដល់អស់ព្រះជន្ម។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ស្ដេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់អស់ព្រះជន្ម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ហើយបំផ្លាស់សំលៀកបំពាក់គុក ពីទ្រង់ចេញ ដូច្នេះ យ៉ូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះទ្រង់ជានិច្ច ដរាបដល់អស់ព្រះជន្ម សូមមើលជំពូក |
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។