លោកុប្បត្តិ 41:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ដូច្នេះ ផារ៉ោនចាត់គេឲ្យទៅហៅយ៉ូសែបមក គេក៏ប្រញាប់ទៅនាំគាត់ចេញពីគុកងងឹត។ គាត់ក៏កោរពុកមាត់ ហើយប្ដូរសម្លៀកបំពាក់របស់ខ្លួន រួចចូលមកនៅចំពោះផារ៉ោន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន សូមមើលជំពូកអាល់គីតាប14 ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។ សូមមើលជំពូក |
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។