រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
លោកុប្បត្តិ 36:2 - អាល់គីតាប អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី ព្រះគម្ពីរខ្មែរសាកល អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវបានយកប្រពន្ធពីពួកកូនស្រីស្រុកកាណាន គឺនាងអ័ដា ជាកូនស្រីរបស់អេឡូន សាសន៍ហេត នាងអ័ហូលីបាម៉ា កូនស្រីរបស់អ័ណា អ័ណាជាកូនប្រុស របស់ស៊ីបៀន សាសន៍ហេវី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី |
រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
អេសាវក៏ទៅរកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺម៉ាហាឡាត ជាបងរបស់នេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម។
កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។
គាត់ក៏ពោលថា៖ «កាណានត្រូវបណ្តាសាហើយ! សូមឲ្យបងប្អូនរបស់វាប្រើវា ទុកជាទាសករដ៏ថោកទាបជាងគេបំផុត!»។