Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 អេសាវ​បាន​យក​ប្រពន្ធ​ពី​ស្រី​កាណាន គឺ​អ័ដា​កូនស្រី​របស់​អេឡូន​ជនជាតិហេត និង​អ័ហូលីបាម៉ា​ដែលជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​ជនជាតិហេវី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា គឺ​មាន​នាង​អដា ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត នាង​អហូលី‌បាម៉ា ជា​កូន​របស់​លោក​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​លោក​ស៊ីបៀន ជន‌ជាតិ​ហេវី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អេសាវ​គាត់​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​អ័ដា ជា​កូន​អេឡូន សាសន៍​ហេត ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​សាសន៍​ហេវី

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន មក​ធ្វើ​ជា​ភរិយា គឺ​មាន​អដា ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត អហូលី‌បាម៉ា ជា​កូន​របស់​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​ស៊ីបៀន ជន‌ជាតិ​ហេវី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​រេបិកា​មាន​ប្រសាសន៍​ទៅ​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​ស្ត្រី​សាសន៍​ហេត​ទាំង​នេះ។ បើ​យ៉ាកុប​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​តើ​ជីវិត​ខ្ញុំ​រស់​នៅ​មាន​ន័យ​អ្វី​ទៀត?»


អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​របស់​នាង​នេបា‌យ៉ូត ជា​កូន​របស់​លោក​អ៊ីស‌ម៉ា‌អែល ចៅ​របស់​លោក​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។


នេះ​ជា​កូន​ចៅ​របស់​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ដែល​ជា​កូន​ស្រី​របស់​អ័ណា ហើយ​ជា​ចៅ​របស់​ស៊ីបៀន។ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​លោក​អេសាវ។


នេះ​ជា​កូន​ចៅ​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ណា។ អ័ណា​នេះ​ហើយ​ដែល​រក​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក។


នេះ​ជា​កូន​ចៅ​របស់​អ័ណា គឺ​ឌីសុន និង​នាង​អ័ហូលី‌បាម៉ា ជា​កូន​ស្រី​អ័ណា។


និង​នាង​បាសម៉ាត ជា​កូនស្រី​របស់​អ៊ីស‌ម៉ា‌អែល គឺ​ប្អូន​ស្រី​របស់​នេបា‌យ៉ូ​ត។


លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដា‌សា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​បង‌ប្អូន​របស់​វា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម