Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:9 - អាល់គីតាប

9 អេសាវ​ក៏​ទៅ​រក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​ម៉ាហា‌ឡាត ជា​បង​របស់​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​អ៊ីស្មា‌អែល កូន​របស់​អ៊ីព្រហ៊ីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដូច្នេះ អេសាវ​ក៏​ទៅរក​អ៊ីសម៉ាអែល ហើយ​យក​ម៉ាហាឡាត់ ធ្វើជា​ប្រពន្ធ​មួយ​ទៀត ផ្សេងពី​ប្រពន្ធ​ដែល​គាត់​មាន​។ នាងជា​កូនស្រី​របស់​អ៊ីសម៉ាអែល​ដែលជា​កូនប្រុស​របស់​អ័ប្រាហាំ ហើយនាងជា​ប្អូនស្រី​របស់​នេបាយ៉ូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស‌ម៉ា‌អែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​របស់​នាង​នេបា‌យ៉ូត ជា​កូន​របស់​លោក​អ៊ីស‌ម៉ា‌អែល ចៅ​របស់​លោក​អ័ប្រា‌ហាំ មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​អេសាវ​ក៏​ទៅ​រក​លោក​អ៊ីស្មា‌អែល ហើយ​យក​ប្រពន្ធ​មួយ​ទៀត គឺ​នាង​ម៉ាហា‌ឡាត ជា​បង​របស់​នាង​នេបា‌យ៉ូត ដែល​ត្រូវ​ជា​កូន​ស្រី​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ាអែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ាអែល ចៅ​អ័ប្រា‌ហាំ​មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ គាត់​រៀប​ការ​ជា​មួយ​យូឌីត ជា​កូន​របស់​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀប​ការ​ជា​មួយ​នឹង​បាសម៉ាត់ ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត។


កូន​ចៅ​របស់​រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។


មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​អេសាវ មាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ជា​ភរិយា​របស់​អេសាវ និង​ជា​កូន​របស់​អណា។


អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន មក​ធ្វើ​ជា​ភរិយា គឺ​មាន​អដា ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត អហូលី‌បាម៉ា ជា​កូន​របស់​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​ស៊ីបៀន ជន‌ជាតិ​ហេវី


និង​បាសម៉ាត ជា​កូន​របស់​អ៊ីស្មា‌អែល គឺ​ប្អូន​ស្រី​របស់​ណេបា‌យ៉ុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម