Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:14 - អាល់គីតាប

14 កូន​ចៅ​របស់​អហូលី‌បាម៉ា ភរិយា​របស់​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​អណា និង​ជា​ចៅ​របស់​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ (​នាងជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​) នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​ឲ្យ​អេសាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នេះ​ជា​កូន​ចៅ​របស់​នាង​អ័ហូលី‌បាម៉ា ប្រពន្ធ​លោក​អេសាវ ដែល​ជា​កូន​ស្រី​របស់​អ័ណា ហើយ​ជា​ចៅ​របស់​ស៊ីបៀន។ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​លោក​អេសាវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​ចៅ​របស់​នាង​អហូលី‌បាម៉ា ភរិយា​របស់​លោក​អេសាវ ដែល​ត្រូវ​ជា​កូន​របស់​លោក​អណា និង​ជា​ចៅ​របស់​លោក​ស៊ីបៀន មាន​យេអ៊ូស យ៉ាឡាម និង​កូរេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ​ឲ្យ​អេសាវ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។


រីឯ​មេ​កន្ទ្រាញ​របស់​កូន​ចៅ​អេសាវ មាន​រាយ​នាម​ដូច​តទៅ​នេះ: មេ​កន្ទ្រាញ​ដែល​នៅ​ក្នុង​អំបូរ​អេលី‌ផាស ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូ កេណាស


មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ដែល​ត្រូវ​ជា​ភរិយា​របស់​អេសាវ មាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​មេ​កន្ទ្រាញ​នៃ​កូន​ចៅ​របស់​អហូលី‌បាម៉ា ជា​ភរិយា​របស់​អេសាវ និង​ជា​កូន​របស់​អណា។


អេសាវ​បាន​យក​ស្រីៗ​សាសន៍​កាណាន មក​ធ្វើ​ជា​ភរិយា គឺ​មាន​អដា ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត អហូលី‌បាម៉ា ជា​កូន​របស់​អណា ហើយ​ត្រូវ​ជា​ចៅ​របស់​ស៊ីបៀន ជន‌ជាតិ​ហេវី


ហើយ​អហូលី‌បាម៉ា បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ ជា​កូន​របស់​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។


កូន​របស់​អេសាវ មាន​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម និង​កូរេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម