កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
លោកុប្បត្តិ 36:15 - អាល់គីតាប រីឯមេកន្ទ្រាញរបស់កូនចៅអេសាវ មានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់អេសាវ មានថេម៉ាន អូម៉ារ សេផូ កេណាស ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកមេដឹកនាំក្នុងកូនចៅរបស់អេសាវ គឺក្នុងកូនចៅរបស់អេលីផាសកូនច្បងរបស់អេសាវ មានមេដឹកនាំថេម៉ាន មេដឹកនាំអូម៉ារ មេដឹកនាំសេផូរ មេដឹកនាំកេណាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១ |
កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។
កូរេ កាថាម អាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់អដា។
មេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ដែលត្រូវជាភរិយារបស់អេសាវ មានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់អហូលីបាម៉ា ជាភរិយារបស់អេសាវ និងជាកូនរបស់អណា។
មិត្តភក្ដិបីនាក់របស់អៃយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះគាត់ ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តគាត់។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ ហើយពូជពង្សរបស់គេក៏ចំរុងចំរើន នៅចំពោះមុខគេដែរ។
ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចំរើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែល អុលឡោះតាអាឡាសម្រេចធ្វើចំពោះស្រុកអេដុម និងគម្រោងការដែលទ្រង់គ្រោងទុក ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន! សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
នេះជាបន្ទូលស្ដីអំពីស្រុកអេដុម។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ? តើប្រជាជននៅក្រុងនេះបាត់បង់ គំនិតយោបល់អស់ហើយឬ? តើពួកគេអាប់ប្រាជ្ញាឬ?
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រហារស្រុកអេដុម យើងនឹងដកជីវិតពួកគេ ទាំងមនុស្ស ទាំងសត្វ យើងនឹងបំផ្លាញស្រុកគេតាំងពីថេម៉ាន រហូតដល់ដេដាន់ ពួកគេនឹងស្លាប់ដោយមុខដាវ។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ក្រុងថេម៉ាន ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងបូសរ៉ាផង»។
ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នក នឹងភ័យញ័ររន្ធត់ ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាន នៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
អុលឡោះមកពីស្រុកថេម៉ាន ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។