ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
លោកុប្បត្តិ 34:1 - អាល់គីតាប លេអាបានបង្កើតកូនស្រីមួយជូនយ៉ាកកូប ឈ្មោះឌីណា។ ថ្ងៃមួយ ឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ ព្រះគម្ពីរខ្មែរសាកល ឯឌីណាកូនស្រីដែលលេអាបង្កើតឲ្យយ៉ាកុប បានចេញទៅមើលពួកកូនស្រីនៅស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯនាងឌីណា ជាកូនស្រីដែលនាងលេអាបានបង្កើតឲ្យលោកយ៉ាកុប បានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាបានបង្កើតកូនស្រីមួយជូនលោកយ៉ាកុប ឈ្មោះឌីណា។ ថ្ងៃមួយ នាងឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឌីណា ជាកូនស្រីដែលលេអាបានបង្កើតឲ្យយ៉ាកុប នាងចេញទៅមើលពួកកូនស្រីស្រុកនោះ |
ពេលអេសាវអាយុសែសិបឆ្នាំ គាត់រៀបការជាមួយយូឌីត ជាកូនរបស់បេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងបាសម៉ាត់ ជាកូនរបស់អេឡូន ជនជាតិហេត។
រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
អេសាវឃើញអ៊ីសាហាក់ឲ្យពរយ៉ាកកូប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដាន់-អើរ៉ាម ទាំងផ្តែផ្តាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា
លេអាពោលថា៖ «ខ្ញុំមានសុភមង្គលហើយ! ឥឡូវនេះ ស្ត្រីទាំងឡាយនឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលមែន!»។ នាងដាក់ឈ្មោះកូននោះថា“អេស៊ើរ”។
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
អ្នកទាំងនោះជាកូន ដែលលេអាបានបង្កើតជូនយ៉ាកកូប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីកូនទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លេអាមានទាំងអស់សាមសិបបីនាក់។
ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។
ឲ្យមានចិត្ដធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្ដទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្ដល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់បន្ទូលរបស់អុលឡោះបានឡើយ។