អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
លោកុប្បត្តិ 33:20 - អាល់គីតាប គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏សង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះថា “អែល អែឡូហេ អ៊ីស្រាអែល”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានសង់អាសនាមួយនៅទីនោះ ដាក់ឈ្មោះថា «អែល-អែឡូហេ-អ៊ីស្រាអែល »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានសង់អាសនៈមួយនៅទីនោះ ដែលលោកដាក់ឈ្មោះថា «ព្រះជាម្ចាស់ជាព្រះរបស់អ៊ីស្រាអែល» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ស្អាងអាសនា១នៅទីនោះ ក៏ដាក់ឈ្មោះថា អែល-អែល៉ូហេ-អ៊ីស្រាអែល។ |
អ៊ីប្រាំរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះគាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។
អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
គាត់បានទិញដីមួយកន្លែង ពីកូនចៅរបស់ហាម៉ោរ ដែលត្រូវជាឪពុករបស់ស៊ីគែម តម្លៃប្រាក់សុទ្ធមួយរយស្លឹង សម្រាប់បោះជំរំនោះ។
លេអាបានបង្កើតកូនស្រីមួយជូនយ៉ាកកូប ឈ្មោះឌីណា។ ថ្ងៃមួយ ឌីណាបានចេញទៅសួរសុខទុក្ខស្រីៗនៅស្រុកនោះ។
គាត់បានសង់អាសនៈមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា “អុលឡោះជាម្ចាស់នៃបេតអែល” ព្រោះនៅកន្លែងនោះហើយ ដែលអុលឡោះបានមកឲ្យគាត់ឃើញ នៅពេលគាត់រត់គេចចេញពីបងរបស់គាត់។
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
ស្តេចទតលើកតម្កើងអុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំអុលឡោះនៅលើភ្នំនេះ តែពួកអ្នកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹមវិញ»។