Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:20 - អាល់គីតាប

20 បុព្វ‌បុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​អ្នក​ជា​សាសន៍​យូដា​តែង​និយាយ​ថា​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ដូនតា​របស់យើងខ្ញុំ​បាន​ថ្វាយបង្គំ​នៅលើ​ភ្នំ​នេះ ប៉ុន្តែ​ពួកលោក​និយាយ​ថា កន្លែង​ដែល​ត្រូវ​ថ្វាយបង្គំ គឺ​នៅ​យេរូសាឡិម​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ពួក​ដូនតា​របស់​យើង​បាន​ថ្វាយបង្គំ​នៅ​លើ​ភ្នំ​នេះ​ ប៉ុន្ដែ​ពួក​ជនជាតិ​របស់​លោក​និយាយ​ថា​ ត្រូវ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​វិញ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បុព្វបុរស​របស់​យើង​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ជា​សាសន៍​យូដា​តែង​និយាយ​ថា ត្រូវ​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្វាយ‌បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា ក្រុង​យេរូ‌សាឡិម​ជា​កន្លែង​ដែល​ត្រូវ​ថ្វាយ‌បង្គំ​វិញ

សូមមើលជំពូក ចម្លង




យ៉ូហាន 4:20
20 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​អ្នក​ហើយ។ យើង​នឹង​ញែក​ដំណាក់​ដែល​អ្នក​បាន​សង់​នេះ ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​តាម​ថែ​រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​ទី​នេះ​ជា‌និច្ច។


ស្តេច​ទត​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​នៅ​កន្លែង​នោះ ហើយ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។ ស្តេច​អង្វរ​រកអុលឡោះ‌តាអាឡា​ទ្រង់​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​គូរបាន​ដុត​នៅ​លើ​អាសនៈ​នោះ។


ស្តេច​ទត​បាន​ជម្រាប​ថា៖ «ទី​នេះ​ជា​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ធ្វើ​គូរបាន​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!»។


គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ស្តេច​ទត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


អុលឡោះ‌តាអាឡា​មក​ជួប​គាត់​នៅ​ពេល​យប់ ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ឮ​ពាក្យ​ទូរអា​របស់​អ្នក​ហើយ យើង​ក៏​បាន​ជ្រើស​រើស​កន្លែង​នេះ ទុក​ជា​ដំណាក់​សម្រាប់​ធ្វើ​គូរបាន។


យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ ទុក​សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​ថែ​រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជា‌និច្ច។


អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ទ្រង់​ពេញ​ចិត្ត​នៅ​ក្នុង​ក្រុង​នេះ។


តែ​ទ្រង់​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា​វិញ ទ្រង់​ពេញ​ចិត្ត​នឹង​ភ្នំ​ស៊ីយ៉ូន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​អ៊ីសា​ឲ្យ​ស្នាក់​ឡើយ ព្រោះ​អ៊ីសា​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។


តើ​លោក​មាន​ឋានៈ​ធំ​ជាង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​យើង ដែល​បាន​ទុក​អណ្ដូង​នេះ​ឲ្យ​យើង​ឬ?។ យ៉ាកកូប និង​កូន​ចៅ​របស់​គាត់​បាន​ពិសា​ទឹក​អណ្ដូង​នេះ ហើយ​សត្វ​របស់​គាត់ ក៏​បាន​ផឹក​ទឹក​អណ្ដូង​នេះ​ដែរ»។


ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ នោះ​អ្នក​ត្រូវ​ប្រកាស​អំពី​ពរ​នៅ​លើ​ភ្នំ​កេរិ‌ស៊ីម និង​បណ្តា‌សា​នៅ​លើ​ភ្នំ​អេបាល។


«កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ កុល‌សម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ យូសុះ និង​ពុន‌យ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការិ‌ស៊ីម ដើម្បី​ប្រកាស​អំពី​ពរ​ប្រាប់​ប្រជា‌ជន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម