យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
លោកុប្បត្តិ 33:14 - អាល់គីតាប ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរសន្សឹមតាមក្រោយ ជាមួយហ្វូងសត្វ និងក្មេងៗរហូតទៅដល់ទីលំនៅរបស់លោកបង នៅស្រុកសៀរ»។ ព្រះគម្ពីរខ្មែរសាកល សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរទៅមួយៗតាមកម្លាំងហ្វូងសត្វដែលដើរមុខខ្ញុំ ហើយតាមកម្លាំងកូនក្មេងដែរ រហូតទាល់តែខ្ញុំទៅជួបលោកបងនៅស្រុកសៀរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរសន្សឹមតាមក្រោយ ជាមួយហ្វូងសត្វ និងក្មេងៗ រហូតទៅដល់ទីលំនៅរបស់លោកបង នៅស្រុកសៀរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមឲ្យបងអញ្ជើញទៅមុនខ្ញុំជាប្អូនចុះ ឯខ្ញុំៗនឹងដើរទៅមួយៗតាមកំឡាំងហ្វូងសត្វដែលដើរមុខខ្ញុំ ហើយតាមកំឡាំងកូនក្មេងដែរ ទាល់តែខ្ញុំទៅដល់បងនៅស្រុកសៀរ |
យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
គាត់បានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបអេសាវ ជាចៅហ្វាយខ្ញុំដូចតទៅ: យ៉ាកកូបជាអ្នកបម្រើរបស់អ្នក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
យ៉ាកកូបតបវិញថា៖ «លោកបងដឹងស្រាប់ហើយ ថាធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន
ឥឡូវនេះជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលទ្រង់ហាមអ៊ីស្រអែលមិនឲ្យឆ្លងកាត់នៅពេលចាកចេញពីស្រុកអេស៊ីប -
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!”
អ៊ីសាតែងប្រកាសបន្ទូលនៃអុលឡោះ ដោយប្រើជាពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នក ដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្ដនោះឡើយ។
ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ
បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រក្រហមដូចអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើង ក្នុងតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ កាលទ្រង់ចាកចេញពីស្រុកសៀរ កាលទ្រង់មកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។