Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:15 - អាល់គីតាប

15 អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ ឲ្យ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ យ៉ាកកូប​តប​ថា៖ «មិន​ចាំ​បាច់​ទេ លោក​បង​បាន​អធ្យា‌ស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 អេសាវ​ក៏​និយាយថា​៖ “ចូរ​ឲ្យ​ខ្ញុំ​ទុក​មនុស្ស​ខ្លះ​ដែល​នៅជាមួយ​ខ្ញុំ ឲ្យ​នៅជាមួយ​ឯង​ដែរ”។ ប៉ុន្តែ​យ៉ាកុប​តបថា​៖ “ហេតុអ្វី​ត្រូវធ្វើ​ដូច្នេះ​? សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ លោក​អេសាវ​ពោល​ថា៖ «សូម​ឲ្យ​បង​ទុក​មនុស្ស​ខ្លះ​ឲ្យ​នៅ​ជា‌មួយ​ប្អូន​ដែរ»។ ប៉ុន្ដែ លោក​យ៉ាកុប​តប​ថា៖ «មិន​បាច់​ទេ សូមឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក​បង​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​អេសាវ​ពោល​ថា៖ «យ៉ាង​ហោច​ណាស់​ក៏​បង​ចង់​ទុក​គ្នា​បង​ខ្លះ ឲ្យ​រួម​ដំណើរ​ជា​មួយ​ប្អូន​ដែរ»។ លោក​យ៉ាកុប​តប​ថា៖ «មិន​ចាំបាច់​ទេ លោក​បង​បាន​អធ្យាស្រ័យ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណេះ ក៏​ល្មម​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​អេសាវ​និយាយ​ថា បើ​ដូច្នោះ​ឲ្យ​អញ​ទុក​ពួក​អញ​ខ្លះ​នៅ​ជា​មួយ​នឹង​ឯង​ដែរ​ឬ តែ​គាត់​ប្រកែក​ថា មិន​ថ្វី​ទេ សូម​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​បង​ចុះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នាំ​សារ​បាន​វិល​មក​ជួប​យ៉ាកកូប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​អេសាវ ជា​បង​របស់​ចៅ‌ហ្វាយ​ហើយ។ អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​ចៅ‌ហ្វាយ​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។


នៅ​ថ្ងៃ​ដដែល​នោះ អេសាវ​វិល​ត្រឡប់​ទៅ​ស្រុក​សៀរ​វិញ។


ស៊ីគែម​ពោល​ទៅ​កាន់​ឪពុក និង​បង​ប្រុស​ទាំង​អស់​របស់​ឌីណា​ថា៖ «សូម​មេត្តា​អធ្យា‌ស្រ័យ​ឲ្យ​ខ្ញុំ​ផង អ្វី​ក៏​ដោយ​ឲ្យ​តែ​អស់​លោក​បង្គាប់ ខ្ញុំ​សូម​ប្រគល់​ជូន​ទាំង​អស់។


ប្រជា‌ជន​នាំ​គ្នា​ពោល​ថា៖ «ចៅ‌ហ្វាយ​បាន​សង្គ្រោះ​អាយុ​ជីវិត​យើង​ខ្ញុំ! សូម​ចៅ‌ហ្វាយ​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ របស់​ស្តេច​ហ្វៀរ៉អ៊ូន​ហើយ»។


ទត​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​មេភី‌បូសែត យើង​ប្រគល់​ឲ្យ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​គោរព​ស្តេច ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ប្រណី​សន្តោស​ខ្ញុំ​រហូត​ត​ទៅ!»។


នាង​រស់​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បម្រើ​របស់​អ្នក​ក្តី ក៏​អ្នក​និយាយ​សំរាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។


នាង​ហា‌ណា​ឆ្លើយ​ថា៖ «សូម​លោក​សំដែង​សេចក្តី​មេត្តា‌ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក​នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់​បស់​ឡើង​វិញ។


លោក​អាច​សាក​សួរ​កូន​ចៅ​របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជម្រាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ និង​ឲ្យ​ខ្ញុំ ទត ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម