ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:31 - អាល់គីតាប

ពេល​យ៉ាកកូប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ គាត់​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​យ៉ាកុប​ឆ្លងកាត់​ព្នីអែល ព្រះអាទិត្យ​ក៏​រះឡើង​មកលើ​គាត់ ហើយ​គាត់​ដើរខ្ញើចៗ ព្រោះតែ​ត្រគាក​គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​ឆ្លង​ព្នីអែល​ផុត​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ត្រគាក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​យ៉ាកុប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:31
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាជើរ​បាន​ដាក់​ឈ្មោះអុលឡោះ‌តាអាឡា​ដែល​មាន​បន្ទូល​មក​នាង​ថា “អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «អុលឡោះ​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ទ្រង់»។


ពេល​ភ្លឺ​ស្រាងៗ ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​បង្ខំ​ឡូត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។


ពេល​ឡូត​ចូល​ទៅ​ដល់​ក្រុង​សូអារ ព្រះ‌អាទិត្យ​បាន​រះ​បំភ្លឺ​ផែនដី​ហើយ។


កាល​បុរស​នោះ​ឃើញ​ថា ពុំ​អាច​ឈ្នះ​យ៉ាកកូប​បាន ក៏​វាយ​គាត់​ចំ​ចង្កេះ។ យ៉ាកកូប​ក៏​ថ្លោះ​ចង្កេះ​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។


ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រ‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ។


ស្តេច​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេ‌ប្រា‌អ៊ីម ដើម្បី​នៅ​ទី​នោះ។ បន្ទាប់​មក​ស្តេច​បាន​ចេញ​ពី​ស៊ី‌គែម ទៅ​សង់​ក្រុង​ពេនួល។


ពួក​គេ​យក​គោ​បា​មួយ​ក្បាល​មក​រៀប‌ចំ រួច​ចាប់​ផ្តើម​អង្វរ​រក​នាម​របស់​ព្រះ​បាល តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់​ដោយ​ពោល​ថា៖ «ឱ​ព្រះ​បាល​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​យើង​ខ្ញុំ​ផង!»។ ប៉ុន្តែ គ្មាន​ឮ​សូរ​សំឡេង ឬ​ចម្លើយ​អ្វី​សោះ។ ពួក​គេ​រាំ​ជុំ‌វិញ​អាសនៈ​ដែល​ពួក​គេ​បាន​សង់។


ដ្បិត​ខ្ញុំ​កំពុង​តែ​ចង់​ដួល ហើយ​ខ្ញុំ​កំពុង​តែ​ឈឺ​ចុក​ចាប់​ជា‌និច្ច​ដែរ។


ពួក​គាត់​បាន​ឃើញ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នៅ​ក្រោម​ជើង​ទ្រង់ មាន​ដូច​ជា​ត្បូង​កណ្តៀង​សុទ្ធ​ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។


អុលឡោះ​ពុំ​បាន​ប្រហារ​វរជន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​អុលឡោះហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង។


ពេល​នោះ ខ្ញុំ​លាន់​មាត់​ថា៖ «ស្លាប់​ខ្ញុំ​ហើយ! ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ ហើយ​ខ្ញុំ​ក៏​រស់​នៅ​កណ្ដាល​ចំណោម​ប្រជា‌ជន​ដែល​មាន​បបូរ​មាត់​មិន​បរិសុទ្ធ​ដែរ តែ​ខ្ញុំ​បាន​ឃើញ​ស្តេច ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។


រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក ដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នា ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា បាន​ជា​សះ‌ស្បើយ​ផង។ អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ ដូច​គោ​ដែល​ចេញ​ពី​ក្រោល។


អុលឡោះ​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។


ក៏​ប៉ុន្ដែ គាត់​និយាយ​មក​ខ្ញុំ​ថា «គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​អំណាច​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ដ​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​មក​សណ្ឋិត​លើ​ខ្ញុំ។


ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុង‌រឿង និង​ភាព​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ យើង​ខ្ញុំ​ឮ​សំឡេង​របស់​ទ្រង់​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថាអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន​បាន។


មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​សំឡេង​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។


ពេល​នោះ លោក​គេឌាន​ដឹង​ថា ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​គាត់​ពោល​ថា៖ «វីវរ​ហើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ដ្បិត​ខ្ញុំ​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ផ្ទាល់​នឹង​ភ្នែក!»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត កុំ​ខ្លាច​អ្វី​ឡើយ អ្នក​នឹង​មិន​ស្លាប់​ទេ»។


លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។