ចោទិយកថា 5:24 - អាល់គីតាប24 ហើយពោលថា “អុលឡោះតាអាឡា ជាម្ចាស់នៃយើងបានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្តមរបស់ទ្រង់ យើងខ្ញុំឮសំឡេងរបស់ទ្រង់ពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាអុលឡោះតាអាឡាមានបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រានបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ហើយពោលថា "មើល៍ ព្រះយេហូវ៉ាជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គ ហើយយើងខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើងមក។ នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលជាមួយមនុស្ស ហើយមនុស្សនៅមានជីវិត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ដោយពាក្យថា មើល ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ សូមមើលជំពូក |