កាលអុលឡោះតាអាឡា មានបន្ទូលជាមួយអ៊ីព្រហ៊ីមរួចរាល់ហើយ ទ្រង់ក៏ចាកចេញទៅ រីឯអ៊ីព្រហ៊ីមក៏វិលទៅជំរំគាត់វិញដែរ។
លោកុប្បត្តិ 32:1 - អាល់គីតាប យ៉ាកកូបបន្តដំណើរទៅមុខទៀត ហើយមានម៉ាឡាអ៊ីកាត់របស់អុលឡោះមកជួបគាត់។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបានបន្តដំណើរទៅ នោះមានពួកទូតសួគ៌របស់ព្រះមកជួបគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានធ្វើដំណើរទៅមុខទៀត ហើយមានពួកទេវតារបស់ព្រះមកជួបលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបន្តដំណើរទៅមុខទៀត ហើយមានទេវតា*របស់ព្រះជាម្ចាស់មកជួបលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់ក៏ធ្វើដំណើរតទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់ |
កាលអុលឡោះតាអាឡា មានបន្ទូលជាមួយអ៊ីព្រហ៊ីមរួចរាល់ហើយ ទ្រង់ក៏ចាកចេញទៅ រីឯអ៊ីព្រហ៊ីមក៏វិលទៅជំរំគាត់វិញដែរ។
ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។
កូនមិនបានទុកឲ្យពុក ថើបលាកូនចៅប្រុសស្រីរបស់ពុកឡើយ កូនធ្វើដូច្នេះពិតជាល្ងីល្ងើមែន។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
ដ្បិតអុលឡោះតាអាឡានឹងបញ្ជាឲ្យ ពួកម៉ាឡាអ៊ីកាត់ជួយអ្នក ពួកម៉ាឡាអ៊ីកាត់នឹងការពារអ្នក នៅគ្រប់ទីកន្លែងដែលអ្នកទៅ។
ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។
នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ
បុត្រាបានទទួលនាមប្រសើរលើសពួកម៉ាឡាអ៊ីកាត់យ៉ាងណាបុត្រាក៏ទទួលឋានៈប្រសើរជាងពួកម៉ាឡាអ៊ីកាត់យ៉ាងនោះដែរ។