Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​យ៉ាកុប​គាត់​ក៏​ធ្វើ​ដំណើរ​ត​ទៅ ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​នឹង​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ នោះ​មាន​ពួក​ទូតសួគ៌​របស់​ព្រះ​មកជួប​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់​មក​ជួប​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​មក​ជួប​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេហូវ៉ា​បាន​លែង​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ហើយ នោះ​ទ្រង់​យាង​ចេញ​បាត់​ទៅ ហើយ​អ័ប្រា‌ហាំ​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គាត់​វិញ។


គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ


ឯង​មិន​បាន​ឲ្យ​អញ​ថើប​លា​កូន​ចៅ​របស់​អញ​សោះ ដូច្នេះ ឯង​បាន​ប្រព្រឹត្ត​បែប​ចំកួត​ហើយ


ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ចោម‌រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល កោត‌ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច


ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ ពី​ដំណើរ​ឯង ឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង


ទោះ​ទាំង​ប៉ុល ឬ​អ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្ដី​ស្លាប់ របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ទាំង​អស់


ដើម្បី​ឲ្យ​ពួក​គ្រប់‌គ្រង នឹង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយ‌សារ​ពួក​ជំនុំ


ហើយ​ដែល​ទ្រង់​បាន​ទទួល​នាម​១​ទុក​ជា​មរដក ជា​នាម​ដែល​ប្រសើរ​ជាង​នាម​របស់​ពួក​ទេវតា​ប៉ុណ្ណា នោះ​ទ្រង់​ក៏​បាន​ត្រឡប់​ជា​វិសេស​ជាង​ពួក​ទេវតា​ប៉ុណ្ណោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម