ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:4 - អាល់គីតាប

រ៉ាជែល​ក៏​យក​ប៊ីលហា​មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ គាត់​រួម​ដំណេក​ជា​មួយ​នាង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ នាង​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់ខ្លួន​ទៅ​យ៉ាកុប​ធ្វើជា​ប្រពន្ធ យ៉ាកុប​ក៏​ចូលទៅឯ​នាង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​រ៉ាជែល​ក៏​ឲ្យ​នាង​ប៊ីលហា​ជា​ស្រី​បម្រើ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​យ៉ាកុប ហើយ​លោក​ក៏​ចូល​ទៅ​ឯ​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​រ៉ាជែល​ក៏​យក​នាង​ប៊ីល‌ហា​មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ លោក​រួម​ដំណេក​ជា​មួយ​នាង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ក៏​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​គាត់​ចូល​ទៅ​ឯ​នាង

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ​ជម្រាប​អ៊ីប្រាំ​ថា៖ «ដោយអុលឡោះ‌តាអាឡា​មិន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ដូច្នេះ សូម​បង​ទៅ​យក​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ នឹង​បាន​កូន​ប្រុស​មួយ​តាម​រយៈ​នាង»។ អ៊ីប្រាំ​ក៏​ស្តាប់​តាម​ពាក្យ​សំដី​របស់​សារ៉ាយ។


គាត់​ជម្រាប​អ៊ីព្រហ៊ីម​ថា៖ «សូម​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសា‌ហាក់ កូន​របស់​ខ្ញុំ​ឡើយ»។


រីឯ​ប្រពន្ធ​ទី​ពីរ​របស់​ណាឃរ ឈ្មោះ​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។


អ៊ីព្រហ៊ីម​យក​ភរិយា​មួយ​ទៀត ឈ្មោះ កិទូរ៉ា។


រីឯ​កូន​របស់​ប្រពន្ធ​ចុង​ឯ​ទៀតៗ គាត់​បាន​ចែក​អំណោយ​ដល់​គេ ក្នុង​កាល​ដែល​គាត់​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ រួច​គាត់​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​អ៊ីសា‌ហាក់ ជា​កូន​ប្រុស​របស់​គាត់។


ឡាបាន់​ប្រគល់​ប៊ីលហា ជា​អ្នក​បម្រើ​របស់​គាត់ ឲ្យ​បម្រើ​រ៉ាជែល។


ប៊ីលហា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ​ជូន​យ៉ាកកូប។


គាត់​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លេអា និង​កូន​របស់​គាត់ ហើយ​រ៉ាជែល និង​យូសុះ ដើរ​ក្រោយ​គេ។


គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:


អ្នក​ទាំង​នេះ ជា​កូន​របស់​ប៊ីលហា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ​នាក់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្តាល​វាល ចំពោះ​មុខ​អ្នក​ផង។