Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:3 - អាល់គីតាប

3 រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នាង​ក៏​និយាយថា​៖ “មើល៍! ប៊ីលហា​បាវបម្រើស្រី​របស់ខ្ញុំ​។ សូម​ចូលទៅឯ​នាង​ចុះ ដើម្បីឲ្យ​នាង​អាច​បង្កើត​កូន​ដាក់​នៅលើ​ភ្លៅ​របស់ខ្ញុំ នោះ​ខ្ញុំ​អាច​បានកូន​ដែរ តាមរយៈ​នាង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​នោះ នាង​ពោល​ថា៖ «នេះ​នែ៎​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​លើ​ភ្លៅ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «នេះ​នែ៎ ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​យក​នាង​ទៅ នាង​នឹង​បង្កើត​កូន ខ្ញុំ​នឹង​យក​កូន​នោះ​មក​ចិញ្ចឹម​ទុក​ដូច​ជា​កូន​របស់​ខ្ញុំ​ផ្ទាល់» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​នាង​និយាយ​ថា មើល​នុ៎ះន៏ ប៊ីលហា​ជា​បាវ​ស្រី​ខ្ញុំ សូម​ឲ្យ​អ្នក​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​នៅ​ភ្លៅ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​ស៊ីលប៉ា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ។


អ្នក​ទាំង​នេះ ជា​កូន​របស់​ប៊ីលហា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ​នាក់។


យូសុះ​បាន​ឃើញ​កូន​ចៅ​របស់​អេប្រា‌អ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​គាត់​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ាណា‌សេ ដែល​គាត់​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។


ហេតុ​អ្វី​បាន​ជា​មាន​ភ្លៅ​ម្ដាយ​ចាំ​ទទួល​ខ្ញុំ ហើយ​មាន​ដោះ​ចាំ​បំបៅ​ខ្ញុំ​ដូច្នេះ?


ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​មូល​នៅ​មាត់​ទ្វារ​ក្រុង​បាន​ឆ្លើយ​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ហើយ! សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​ដែល​ចូល​ក្នុង​គ្រួសារ​អ្នក បាន​ដូច​ជា​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ដែល​បាន​បង្កើត​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ! សូម​ឲ្យ​អ្នក​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ​នៅ​ភូមិ​អេប្រា‌តា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ភូមិ​បេថ្លេ‌ហិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម