កាលលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ។
លោកុប្បត្តិ 29:35 - អាល់គីតាប គាត់មានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះខ្ញុំសូមលើកតម្កើងអុលឡោះតាអាឡា»។ ហេតុនេះហើយ បានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។ ព្រះគម្ពីរខ្មែរសាកល នាងមានផ្ទៃពោះទៀត ហើយបង្កើតបានកូនប្រុសម្នាក់ នាងក៏និយាយថា៖ “លើកនេះ ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា យូដា។ បន្ទាប់មក នាងក៏លែងមានកូនទៀត៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ គាត់ពោលថា៖ «ពេលនេះ ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់»។ ហេតុនេះហើយបានជាគាត់ដាក់ឈ្មោះកូននោះថា “យូដា” បន្ទាប់មក គាត់ក៏លែងមានកូនទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា នោះនាងក៏ផ្អាកមានកូនទៅ។ |
កាលលេអាឃើញថា គាត់ពុំមានកូនទៀតទេ គាត់ក៏យកស៊ីលប៉ា ជាស្រីបម្រើរបស់គាត់ មកឲ្យយ៉ាកកូបធ្វើជាប្រពន្ធ។
កូនប្រុសរបស់ស៊ីលផា ជាស្រីបម្រើរបស់លេអា មាន កាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់យ៉ាកកូប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
រីឯលោកយូដាវិញ គាត់មានអំណាចជាងបងប្អូនទាំងប៉ុន្មានរបស់គាត់មែន ដ្បិតស្តេចដែលគ្រប់គ្រងលើជនជាតិអ៊ីស្រអែល កើតចេញពីគាត់ តែសិទ្ធិជាកូនច្បង នៅតែបានទៅលើយូសុះដដែល។
កូនចៅលោកយូដារាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
អ៊ីព្រហ៊ីមបង្កើតអ៊ីសាហាក់អ៊ីសាហាក់បង្កើតយ៉ាកកូប យ៉ាកកូបបង្កើតយូដា និងបងប្អូនរបស់គាត់
ចំណែកឯកុលសម្ព័ន្ធយូដាវិញ គាត់ថ្លែងថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមទ្រង់ស្តាប់ពាក្យរបស់យូដា សូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញ សូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួន ហើយសូមទ្រង់ជួយយូដា ក្នុងពេលតទល់នឹងខ្មាំងសត្រូវ។