Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:35 - ព្រះគម្ពីរខ្មែរសាកល

35 នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “លើកនេះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា យូដា​។ បន្ទាប់មក នាង​ក៏​លែង​មានកូន​ទៀត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "យូដា"។ បន្ទាប់​មក នាង​ក៏​លែង​មាន​កូន​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ពេល​នេះ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់»។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូដា” បន្ទាប់​មក គាត់​ក៏​លែង​មាន​កូន​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នាង​គិត​ថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ហេតុ​នោះ​បាន​ជា​នាង​ឲ្យ​ឈ្មោះ​ថា យូដា នោះ​នាង​ក៏​ផ្អាក​មាន​កូន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 គាត់​មាន​ផ្ទៃ​ពោះ​ម្តង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ពេល​នេះ​ខ្ញុំ​សូម​លើក​តម្កើងអុលឡោះ‌តាអាឡា»។ ហេតុ​នេះ​ហើយ បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូដា” បន្ទាប់​មក គាត់​ក៏​លែង​មាន​កូន​ទៀត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លេអា​ឃើញ​ថា​ខ្លួន​លែង​មានកូន​ទៀត នាង​ក៏​យក​ស៊ីលផា​បាវបម្រើស្រី​របស់ខ្លួន​ឲ្យ​យ៉ាកុប​ធ្វើជា​ប្រពន្ធ​។


កូនប្រុស​របស់​ស៊ីលផា​បាវបម្រើស្រី​របស់​លេអា មាន​កាដ និង​អេស៊ើរ​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​យ៉ាកុប​ដែល​កើតមក​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម​។


ពួក​កូនប្រុស​របស់​យូដា មាន​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស ប៉ុន្តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ដែនដី​កាណាន រីឯ​ពួក​កូនប្រុស​របស់​ពេរេស មាន​ហេស្រុន និង​ហាមុល​។


អ័ប្រាហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បងប្អូន​របស់​គាត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម