Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:26 - អាល់គីតាប

26 កូន​ចៅ​លោក​យូដា​រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 កូន​ចៅ​របស់​យូដា តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា

សូមមើលជំពូក ចម្លង




ជន‌គណនា 1:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​ផ្ទៃ​ពោះ​ម្តង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ពេល​នេះ​ខ្ញុំ​សូម​លើក​តម្កើងអុលឡោះ‌តាអាឡា»។ ហេតុ​នេះ​ហើយ បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “យូដា” បន្ទាប់​មក គាត់​ក៏​លែង​មាន​កូន​ទៀត។


កូន​ប្រុស​របស់​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (អើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។


លោក​យ៉ូអាប់​ចូល​ទៅ​ជម្រាប​ទត​អំពី​ចំនួន​ប្រជា‌ជន គឺ​នៅ​ស្រុក​អ៊ីស្រ‌អែល​មាន​ពល​ទាហាន​ដែល​អាច​ប្រដាប់​អាវុធ​ធ្វើ​សឹក​បាន ៨០០ ០០០ នាក់ និង​នៅ​ស្រុក​យូដា​មាន​ចំនួន ៥០០ ០០០ នាក់។


រីឯ​លោក​យូដា​វិញ គាត់​មាន​អំណាច​ជាង​បង​ប្អូន​ទាំង​ប៉ុន្មាន​របស់​គាត់​មែន ដ្បិត​ស្តេច​ដែល​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល កើត​ចេញ​ពី​គាត់ តែ​សិទ្ធិ​ជា​កូន​ច្បង នៅ​តែ​បាន​ទៅ​លើ​យូសុះ​ដដែល។


តែ​ទ្រង់​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា​វិញ ទ្រង់​ពេញ​ចិត្ត​នឹង​ភ្នំ​ស៊ីយ៉ូន។


ក្នុង​កុល‌សម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥ ៦៥០ នាក់។


ក្នុង​កុល‌សម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤ ៦០០ នាក់។


អ៊ីព្រហ៊ីម​បង្កើត​អ៊ីសាហាក់​អ៊ីសាហាក់​បង្កើត​យ៉ាកកូប យ៉ាកកូប​បង្កើត​យូដា និង​បង​ប្អូន​របស់​គាត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម