យ៉ាកកូបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ អ៊ីសាហាក់ស្គាល់ក្លិនសម្លៀកបំពាក់របស់អេសាវ ក៏ឲ្យពរយ៉ាកកូប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីអុលឡោះតាអាឡា។
លោកុប្បត្តិ 27:39 - អាល់គីតាប អ៊ីសាហាក់ ជាឪពុកតបទៅគាត់វិញថា៖ «កូននឹងរស់នៅលើដីដែលគ្មានជីជាតិ ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកឪពុករបស់គាត់តបនឹងគាត់ថា៖ “មើល៍! ទីស្នាក់អាស្រ័យរបស់ឯងនឹងនៅឆ្ងាយពីជីជាតិនៃផែនដី និងឆ្ងាយពីទឹកសន្សើមនៃមេឃដ៏ខ្ពស់បំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដី ដែលមានជីជាតិ ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖ «កូននឹងរស់នៅលើដីដែលគ្មានជីជាតិ ហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកឪពុកគាត់ក៏ប្រាប់ថា មើល ទីលំនៅឯងនឹងនៅឆ្ងាយពីផលបរិបូរនៃដី ហើយពីទឹកសន្សើមអំពីមេឃ |
យ៉ាកកូបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ អ៊ីសាហាក់ស្គាល់ក្លិនសម្លៀកបំពាក់របស់អេសាវ ក៏ឲ្យពរយ៉ាកកូប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីអុលឡោះតាអាឡា។
សូមអុលឡោះប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ អុលឡោះប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
អេសាវតបថា៖ «ប្អូនអើយ បងមានច្រើនបរិបូណ៌ហើយ ចូររក្សាទុកអ្វីៗដែលជារបស់ប្អូនទៅ»។
ចំពោះកូនចៅរបស់យូសុះ ម៉ូសាថ្លែងថា: អុលឡោះតាអាឡានឹងប្រទានពរដល់ស្រុករបស់គេ ភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃ ហើយទឹកក៏ផុសចេញពីក្នុងដីមក ស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
អ៊ីស្រអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់យ៉ាកកូបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើមធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
យើងបានឲ្យអ៊ីសាហាក់បង្កើតយ៉ាកកូប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកកូប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។