អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
លោកុប្បត្តិ 24:60 - អាល់គីតាប ក្រុមគ្រួសារបានឲ្យពររ៉ហ្វ៊ីកាថា៖ «ប្អូនរ៉ហ្វ៊ីកាអើយ សូមឲ្យនាងបានទៅជាម្តាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។ ព្រះគម្ពីរខ្មែរសាកល ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖ «ប្អូនរេបិកាអើយ សូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ |
អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
ស្តេចបានឲ្យពរអ៊ីប្រាំថា៖ «សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ៊ីប្រាំ
យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្តេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
រ៉ហ្វ៊ីកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំរ៉ហ្វ៊ីកាចេញទៅ។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!
នៅថ្ងៃនោះ អ៊ីស្រអែលឲ្យពរកូនទាំងពីរនាក់ថា៖ «ជនជាតិអ៊ីស្រអែលនឹងយកឈ្មោះកូនទាំងពីរទៅឲ្យពរគ្នាថា: សូមអុលឡោះប្រោសប្រទានឲ្យអ្នកបានចំរុងចំរើន ដូចអេប្រាអ៊ីម និងម៉ាណាសេ!»។ អ៊ីស្រអែលហៅឈ្មោះអេប្រាអ៊ីម មុនម៉ាណាសេ។
អុលឡោះប្រទានពរដល់ណុះហ៍ ព្រមទាំងកូនប្រុសទាំងបីនាក់របស់គាត់ ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើន ពាសពេញផែនដីទៅ!
ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។
មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
អ្នករាល់គ្នាអាចចែកខ្ញុំបម្រើទាំងនោះ ឲ្យកូនចៅរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ ទុកជាកេរមត៌ក។ អ្នករាល់គ្នាអាចទុកពួកគេជាខ្ញុំបម្រើរហូតតទៅ។ ផ្ទុយទៅវិញ ក្នុងចំណោមអ្នករាល់គ្នាមិនត្រូវឲ្យនរណាម្នាក់ជិះជាន់ធ្វើបាបជនជាតិអ៊ីស្រអែល ដែលជាបងប្អូនរបស់ខ្លួនឡើយ។
ឪពុកម្តាយត្រូវចាប់វានាំទៅជួបពួកអះលីជំអះរបស់ទីក្រុងនៅកន្លែងដែលគេកាត់ក្តី។