Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 21:19 - អាល់គីតាប

19 ឪពុក‌ម្តាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង​នៅ​កន្លែង​ដែល​គេ​កាត់​ក្តី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នោះ​ឪពុក​ម្តាយ​ត្រូវ​នាំ​យក​ទៅជួប​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​ខ្លួន​រស់​នៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ឪពុក‌ម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​ត្រូវ​ឲ្យ​ឪពុក​ម្តាយ​នាំ​យក​ទៅ ឯ​ពួក​ចាស់‌ទុំ​នៃ​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​គេ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 21:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេបេដ-‌មេលេក​ជា​ជន‌ជាតិ​អេត្យូ‌ពី និង​ជា​មហា‌តលិក​នៅ​ក្នុង​វាំង បាន​ឮ​ដំណឹង​ថា គេ​ដាក់​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​នៅ​កាត់​ក្ដី​នៅ​មាត់​ទ្វារ​ពុន‌យ៉ាមីន


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​នាម​របស់អុលឡោះ‌តាអាឡា ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។


«ត្រូវ​តែង​តាំង​ឲ្យ​មាន​ចៅ​ក្រម និង​អ្នក​ត្រួត‌ត្រា នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ។ អ្នក​ទាំង​នោះ​នឹង​វិនិច្ឆ័យ​ប្រជា‌ជន​នៅ​តាម​កុល‌សម្ព័ន្ធ​នា​នា ដោយ​យុត្តិធម៌។


«ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ដែល​រឹង​រូស​បះ​បោរ មិន​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ ទោះ​បី​ឪពុក‌ម្តាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្តាប់​បង្គាប់​ដដែល


ពួក​អះលី‌ជំអះ និង​ពួក​ចៅ​ក្រម​ត្រូវ​វាស់​ចម្ងាយ ពី​កន្លែង​សាក‌សព​នោះ ទៅ​ក្រុង​នា​នា​ដែល​នៅ​ជុំ​វិញ។


ឪពុក‌ម្តាយ​ពោល​ទៅ​កាន់​ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹង​រូស ហើយ​បះ​បោរ​មិន​ស្តាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិល​ខូច​ជា​មនុស្ស​ប្រមឹក”។


ប្រសិន​បើ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀប​ការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​អះលី‌ជំអះ​នៅ​មាត់​ទ្វារ​ក្រុង ជម្រាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន​ឲ្យ​បាន​គង់​វង្ស នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ គឺ​គាត់​មិន​ចង់​រៀប​ការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារកិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម