ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 24:14 - អាល់គីតាប

បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ខ្ញុំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​អ្នក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​អុលឡោះ​បំរុង​ទុក​ធ្វើ​ជា​ភរិយា​របស់​អ៊ីសា‌ហាក់ ជា​ចៅ‌ហ្វាយ​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​ដឹង​ច្បាស់​ថា អុលឡោះ​ពិត​ជា​សំដែង​ចិត្ត​សន្តោស​មេត្តា ចំពោះ​ចៅ‌ហ្វាយ​របស់​ខ្ញុំ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: ‘សូម​ដាក់​ក្អម​របស់នាង​ចុះ​ដើម្បីឲ្យ​ខ្ញុំ​ផឹក​ផង’ ហើយ​នាង​តបថា​: ‘សូម​ពិសា​ចុះ ហើយ​ខ្ញុំ​ក៏​ឲ្យ​អូដ្ឋ​របស់លោក​ផឹក​ដែរ’ នោះ ជា​ស្ត្រី​ដែល​ព្រះអង្គ​បាន​តម្រូវ​សម្រាប់​អ៊ីសាក​បាវបម្រើ​របស់ព្រះអង្គ​។ តាមរយៈ​ការនេះ ទូលបង្គំ​នឹង​ដឹង​ថា​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ចៅហ្វាយ​របស់ទូលបង្គំ​មែន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ទូល‌បង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា "សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​បាន​ទទួល​ទាន​ផង" ហើយ​នាង​នោះ​តប​ថា "អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ដែរ" សូម​ឲ្យបាន​ត្រូវ​ចំ​លើ​រូប​ស្ត្រី​នោះ ដែល​ព្រះ‌អង្គ​តម្រូវ​ឲ្យ​លោក​អ៊ីសាក ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះអង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​ក្រមុំ​ណា​ដែល​ទូលបង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​ដំរូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បំរើ​ទ្រង់ យ៉ាង​នោះ​ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សំដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅហ្វាយ​ទូលបង្គំ​មែន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 24:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​វិញ​ថា៖ «អុលឡោះ‌តាអាឡាជា​ម្ចាស់​អើយ! តើ​ធ្វើ​ម្តេច​ឲ្យ​ដឹង​ថា ខ្ញុំ​នឹង​ទទួល​ស្រុក​នេះ?»


ខ្ញុំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទី​ក្រុង​មក​ដង​ទឹក​ដែរ


គាត់​និយាយ​មិន​ទាន់​ទាំង​ចប់​ផង ស្រាប់​តែ​រ៉ហ្វ៊ីកា​កណ្តៀត​ក្អម​ទឹក​ចេញ​ពី​ទី​ក្រុង​មក។ នាង​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ចៅ​របស់​មីលកា និង​ណាឃរ ដែល​ជា​ប្អូន​របស់​អ៊ីព្រហ៊ីម។


នាង​តប​មក​វិញ​ថា៖ «សូម​លោក​ម្ចាស់​អញ្ជើញ​ពិសា!»។ នាង​ប្រញាប់‌ប្រញាល់​ផ្អៀង​ក្អម​ឲ្យ​ទឹក​អ្នក​បម្រើ​នោះ​ពិសា។


ពេល​នាង​ឲ្យ​គាត់​ពិសា​ទឹក​រួច​ហើយ ក៏​ពោល​ថា៖ «នាង​ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​អ្នក​ផឹក​ដែរ ទាល់​តែ​វា​បាន​ឆ្អែត​គ្រប់​គ្រាន់»។


ខ្ញុំ​នៅ​ជិត​អណ្តូង​ទឹក​នេះ​ស្រាប់​ហើយ បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់ ដែល​ចេញ​មក​ដង​ទឹក​ថា “សុំ​នាង​ឲ្យ​ទឹក​ក្នុង​ក្អម​របស់​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច”


ហើយ​បើ​នាង​តប​មក​ខ្ញុំ​វិញ​ថា “សូម​អញ្ជើញ​ពិសា ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​អ្នក​ផឹក​ថែម​ទៀត” នោះ​សូម​ឲ្យ​ចំ​លើ​នារី​ដែលអុលឡោះ‌តាអាឡា​បាន​បំរុង​ទុក ជា​ភរិយា​របស់​កូន​ប្រុស​ចៅ‌ហ្វាយ​ខ្ញុំ”។


លោក​យ៉ូអាប់​និយាយ​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ គាត់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។


កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ដ្បិត គឺ​ពេល​នោះ​ហើយ ដែល​យើង​ជាអុលឡោះ‌តាអាឡា​នាំ​មុខ​អ្នក​វាយ​លុក​ទី​តាំង​ទ័ព​ភីលី‌ស្ទីន»។


ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូនតា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពីអុលឡោះ‌តាអាឡា។


«ស្តេច​ត្រូវ​សុំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិត​ជា​នៅ​ជា​មួយ​ស្តេច»។


គ្រប់​ពេល​ខ្ញុំ​ទូរអា សូម​អុលឡោះ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន បើ​ទ្រង់​គាប់​ចិត្ត។


ពួក​គេ​ពោល​ថា៖ «បើ​ដូច្នេះ​សូម​សួរ​អុលឡោះ​មើល ដ្បិត​យើង​ចង់​ដឹង​ថា ដំណើរ​ដែល​យើង​បាន​ផ្តើម​ធ្វើ​នេះ​នឹង​ទទួល​លទ្ធផល​យ៉ាង​ណា?»។


លោក​គេឌាន​ឆ្លើយ​តប​ថា៖ «ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​ខ្ញុំ​មែន សូម​ផ្តល់​ទី​សំគាល់​មួយ​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា ទ្រង់​ពិត​ជាអុលឡោះ‌តាអាឡា​ដែល​កំពុង​តែ​មាន​បន្ទូល​មក​ខ្ញុំ​មែន!


ដូច្នេះ ខ្ញុំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ខ្ញុំ​នឹង​ដឹង​ថា ទ្រង់​ពិត​ជា​ពេញ​ចិត្ត​សង្គ្រោះ​អ៊ីស្រ‌អែល តាម​រយៈ​ខ្ញុំ​ដូច​ទ្រង់​មាន​បន្ទូល​មែន»។


ប្រសិន​បើ​ស្តេច​មាន​ប្រសាសន៍​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្តេច​ខឹង នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្តេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។