Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:9 - អាល់គីតាប

9 លោក​យ៉ូអាប់​និយាយ​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ គាត់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា៖ «បង​អើយ សុខ​សប្បាយ​ទេ?» យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ូអាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ លោក​ក៏​លូក​ដៃ​ស្ដាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា បង​អើយ សុខ​សប្បាយ​ជា​ទេ​ឬ យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក‌ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​គោរព នោះ​សម្តេច​អាប់‌សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។


ស្តេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូ‌យ៉ា ដែល​ជា​ម្តាយ​របស់​លោក​យ៉ូអាប់។


ទត​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ទេ?»។ លោក​អហ៊ី‌ម៉ាស​ជម្រាប​ថា៖ «ពេល​លោក​យ៉ូអាប់​ចាត់​ខ្ញុំ និង​អ្នក​បម្រើ​ម្នាក់​ទៀត​មក​នោះ ខ្ញុំ​សង្កេត​ឃើញ​មាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​មាន​ហេតុ‌ការណ៍​អ្វី​កើត​ឡើង​ទេ»។


កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេ‌ប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទីនោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ស្តេច​ទត​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រ‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើ​ជា មេ‌ទ័ព​យូដា​ដោយ​មុខ​ដាវ។


ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


សំដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។


ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។


លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។


នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់ ដែល​ស្មោះ​ត្រង់​នឹង​អុលឡោះ ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់ ចាំ​ប្រហារ​ជីវិត​គ្នា ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាប បង​ប្អូន​របស់​ខ្លួន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយ‌សារ‌អាករ​ទៅ​ជូន​ស្តេច​អេក្លូន​ជា​ស្តេច​ស្រុក​ម៉ូអាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម