Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:43 - អាល់គីតាប

43 ខ្ញុំ​នៅ​ជិត​អណ្តូង​ទឹក​នេះ​ស្រាប់​ហើយ បើ​ខ្ញុំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់ ដែល​ចេញ​មក​ដង​ទឹក​ថា “សុំ​នាង​ឲ្យ​ទឹក​ក្នុង​ក្អម​របស់​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 មើល៍! ទូលបង្គំ​កំពុង​ឈរ​នៅក្បែរ​ប្រភពទឹក​។ សូម​ឲ្យ​នាងក្រមុំ​ណា​ដែល​ចេញមក​ដងទឹក ហើយ​ទូលបង្គំ​និយាយ​នឹង​នាង​ថា​: “សូម​ឲ្យ​ខ្ញុំ​ផឹក​ទឹក​បន្តិច​ពី​ក្អម​របស់នាង​ផង”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 មើល៍! ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ សូម​ឲ្យ​មាន​នាង​ក្រមុំ​ណា​ម្នាក់​ចេញ​មក​ដង​ទឹក ហើយ​នាង​ក្រមុំ​ណា​ដែល​ទូល‌បង្គំ​និយាយ​ថា "សូម​មេត្តាចាក់​ទឹក​ពី​ក្អមនាង​ឲ្យ​ខ្ញុំ​ទទួល​ទាន​បន្តិច"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ទូលបង្គំ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ដែល​ចេញ​មក​ដង​ទឹក​ថា “សុំ​នាង​ឲ្យ​ទឹក​ក្នុង​ក្អម​របស់​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 មើល ទូលបង្គំ​នឹង​ឈរ​នៅ​ត្រង់​អណ្តូង​ទឹក​នេះ ដូច្នេះ​បើ​នាង​ក្រមុំ​ណា​ដែល​ចេញ​មក​ដង​ទឹក ហើយ​ទូលបង្គំ​និយាយ​ថា សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:43
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បើ​នាង​តប​មក​ខ្ញុំ​វិញ​ថា “សូម​អញ្ជើញ​ពិសា ខ្ញុំ​នឹង​ទៅ​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​អ្នក​ផឹក​ថែម​ទៀត” នោះ​សូម​ឲ្យ​ចំ​លើ​នារី​ដែលអុលឡោះ‌តាអាឡា​បាន​បំរុង​ទុក ជា​ភរិយា​របស់​កូន​ប្រុស​ចៅ‌ហ្វាយ​ខ្ញុំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម