លោកុប្បត្តិ 24:14 - ព្រះគម្ពីរខ្មែរសាកល14 សូមឲ្យនាងក្រមុំណាដែលទូលបង្គំនិយាយនឹងនាងថា: ‘សូមដាក់ក្អមរបស់នាងចុះដើម្បីឲ្យខ្ញុំផឹកផង’ ហើយនាងតបថា: ‘សូមពិសាចុះ ហើយខ្ញុំក៏ឲ្យអូដ្ឋរបស់លោកផឹកដែរ’ នោះ ជាស្ត្រីដែលព្រះអង្គបានតម្រូវសម្រាប់អ៊ីសាកបាវបម្រើរបស់ព្រះអង្គ។ តាមរយៈការនេះ ទូលបង្គំនឹងដឹងថាព្រះអង្គបានសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ចៅហ្វាយរបស់ទូលបង្គំមែន”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលព្រះអង្គបម្រុងទុកធ្វើជាភរិយារបស់លោកអ៊ីសាក ជាម្ចាស់ទូលបង្គំ។ ដូច្នេះ ទូលបង្គំនឹងដឹងច្បាស់ថា ព្រះអង្គពិតជាសម្តែងព្រះហឫទ័យសន្តោសមេត្តាចំពោះលោកម្ចាស់របស់ទូលបង្គំមែន!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់ដំរូវឲ្យអ៊ីសាកជាអ្នកបំរើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសំដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។ សូមមើលជំពូកអាល់គីតាប14 បើខ្ញុំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា “សុំនាងផ្អៀងក្អមឲ្យទឹកខ្ញុំទទួលទានផង” ហើយបើនាងតបមកខ្ញុំវិញថា “សូមអញ្ជើញពិសាទៅ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់អ្នកផឹកថែមទៀត” សូមឲ្យបានចំលើនារី ដែលអុលឡោះបំរុងទុកធ្វើជាភរិយារបស់អ៊ីសាហាក់ ជាចៅហ្វាយខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងច្បាស់ថា អុលឡោះពិតជាសំដែងចិត្តសន្តោសមេត្តា ចំពោះចៅហ្វាយរបស់ខ្ញុំមែន!»។ សូមមើលជំពូក |