យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
លោកុប្បត្តិ 17:2 - អាល់គីតាប យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក កើនចំនួនច្រើនជាអនេក»។ ព្រះគម្ពីរខ្មែរសាកល យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ហើយបង្កើនចំនួនអ្នកឡើងយ៉ាងច្រើនក្រៃលែង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងតាំងសញ្ញាជាមួយអ្នក ហើយនឹងធ្វើឲ្យអ្នកកើនចំនួនច្រើនជាអនេក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងតាំងសញ្ញានឹងឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាសន្ធឹកឡើង |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើន ដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
អុលឡោះនាំគាត់ចេញទៅក្រៅ ហើយមានបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ អុលឡោះមានបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។
យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។
សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!
«យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ជាមួយពូជពង្សរបស់អ្នករាល់គ្នានៅជំនាន់ក្រោយ
ប៉ុន្តែ អុលឡោះតាអាឡាប្រណីសន្តោសដល់កូនចៅអ៊ីស្រអែល ទ្រង់អាណិតអាសូរ និងសំដែងចិត្តមេត្តាករុណាចំពោះពួកគេដោយយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ ទ្រង់មិនគាប់ចិត្តបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ទ្រង់ក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីទ្រង់ដែរ។
គឺសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយ អ៊ីព្រហ៊ីម ព្រមទាំងបន្ទូលដែលទ្រង់បានសន្យា ជាមួយអ៊ីសាហាក់។
អុលឡោះតាអាឡាតែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ទ្រង់។
គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ