អ៊ីព្រហ៊ីមចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ គាត់បានតាំងទីលំនៅ នៅចន្លោះក្រុងកាដែស និងក្រុងស៊ើរ បន្ទាប់មក គាត់បានទៅនៅក្រុងកេរ៉ា។
លោកុប្បត្តិ 13:1 - អាល់គីតាប អ៊ីប្រាំបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់គាត់។ ឡូតក៏មកជាមួយដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាប់រ៉ាមក៏ឡើងពីអេហ្ស៊ីបទៅណេកិប គឺមានគាត់ ប្រពន្ធរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន ហើយឡុតក៏ទៅជាមួយគាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯតំបន់ណេកិបជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមាន ហើយឡុតក៏ទៅជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអាប់រ៉ាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯស្រុកត្បូង ព្រមទាំងប្រពន្ធ នឹងទ្រព្យសម្បត្តិទាំងអស់ ហើយឡុតដែរ |
អ៊ីព្រហ៊ីមចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ណេកិប។ គាត់បានតាំងទីលំនៅ នៅចន្លោះក្រុងកាដែស និងក្រុងស៊ើរ បន្ទាប់មក គាត់បានទៅនៅក្រុងកេរ៉ា។
អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។
ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
ម៉ូសាបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។
យ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិបតំបន់វាលទំនាប និងតំបន់ជំរាលភ្នំព្រមទាំងប្រហារជីវិតស្តេចរបស់គេទៀតផង។ លោកមិនទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិតស្របតាមបន្ទូលដែលអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានបង្គាប់។
ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារយូសុះ ទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។
ពេលស្តេចអគីសសួរទតថា «តើថ្ងៃនេះលោកទៅវាយស្រុកណាខ្លះ?» ទតតែងតែជម្រាបស្តេចថា «ខ្ញុំទៅវាយតំបន់ខាងត្បូងស្រុកយូដា»ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។