កាលអ៊ីប្រាំទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់គាត់មានរូបស្អាតណាស់។
លោកុប្បត្តិ 12:15 - អាល់គីតាប ពួកមន្ត្រីរបស់ស្តេចហ្វៀរ៉អ៊ូនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទៅកាន់ស្តេចហ្វៀរ៉អ៊ូន។ គេក៏នាំសារ៉ាយ ចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ ព្រះគម្ពីរខ្មែរសាកល រីឯពួកមន្ត្រីរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយសរសើរនាងនៅចំពោះផារ៉ោន ដូច្នេះស្ត្រីនោះក៏ត្រូវគេនាំមកក្នុងដំណាក់របស់ផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកនាម៉ឺនរបស់ផារ៉ោនឃើញគាត់ គេនាំគ្នាសរសើរពីគាត់ទូលផារ៉ោន រួចគេក៏នាំគាត់ចូលទៅក្នុងដំណាក់របស់ផារ៉ោន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមន្ត្រីរបស់ព្រះចៅផារ៉ោនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទូលព្រះចៅផារ៉ោន។ គេក៏នាំលោកស្រីសារ៉ាយចូលទៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរពីនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ |
កាលអ៊ីប្រាំទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់គាត់មានរូបស្អាតណាស់។
អ៊ីព្រហ៊ីមតែងប្រាប់គេថា សារ៉ា ជាភរិយារបស់គាត់នោះ ត្រូវជាប្អូនស្រីរបស់គាត់ទេ។ អប៊ីម៉ាឡិច ជាស្តេចនៅក្រុងកេរ៉ា បានចាត់គេឲ្យទៅចាប់សារ៉ាមក។
ពេលណាអ្នកស្រុកនៅទីនោះសួរគាត់ អំពីភរិយារបស់គាត់ គាត់តែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ គាត់មិនហ៊ានប្រាប់គេថា នាងជាភរិយារបស់គាត់ឡើយ ព្រោះគាត់ខ្លាចអ្នកស្រុកនោះសម្លាប់គាត់ ដ្បិតរ៉ហ្វ៊ីកាមានរូបឆោមស្អាតល្អណាស់។
ស្តេចហ្វៀរ៉អ៊ូនមានចិត្តខឹងនឹងមហាតលឹកទាំងពីរ គឺមហាតលឹកជូនស្រា និងមហាតលឹកជូននំបុ័ងនោះ ជាខ្លាំង។
ស្តេចស៊ូឡៃម៉ានបានចងសម្ពន្ធមិត្តជាមួយស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដោយរៀបការជាមួយបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន។ ស៊ូឡៃម៉ាននាំភរិយាមកនៅក្នុងបុរីស្តេចទត រហូតទាល់តែវាំងរបស់គាត់ ព្រមទាំងដំណាក់របស់អុលឡោះតាអាឡា និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
ស្តេចទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
ស្តេចហ្វៀរ៉អ៊ូនក៏ជ្រាបរឿងនេះដែរ ហើយគាត់រកមធ្យោបាយសម្លាប់ម៉ូសា តែម៉ូសាដឹងខ្លួនទាន់ក៏រត់គេចពីស្តេចហ្វៀរ៉អ៊ូនទៅនៅស្រុកម៉ាឌាន។ គាត់អង្គុយនៅក្បែរអណ្តូងទឹក។
បុត្រីរបស់ស្តេចហ្វៀរ៉អ៊ូនចុះទៅងូតទឹកទន្លេ។ ភីលៀងរបស់នាងនាំគ្នាដើរលេងតាមមាត់ច្រាំង នាងមើលឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។
កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
ខ្ញុំក៏បង្អកស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្ដេចនោះ
នៅទីនោះ គេនឹងដាក់ងារស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីបថា “កោកៗ តែឥតបានការអ្វី!”»។
«ចូរច្រៀងទំនួញមួយបទអំពីហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប! ចូរពោលថា: អ្នកប្រៀបបាននឹងកូនសិង្ហ ដែលស្ថិតនៅក្នុងចំណោមប្រជាជាតិទាំងឡាយ អ្នកប្រៀបដូចជាក្រពើសមុទ្រដ៏ធំសំបើម អ្នកហែលនៅតាមទន្លេ ជើងរបស់អ្នកកាយទឹក ធ្វើឲ្យកក្រើក ហើយល្អក់។
សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្ដគ្នាឡើយ ដ្បិតអុលឡោះនឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ និងផិតក្បត់។