Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 2:5 - អាល់គីតាប

5 បុត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ចុះ​ទៅ​ងូត​ទឹក​ទន្លេ។ ភីលៀង​របស់​នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង នាង​មើល​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ បុត្រី​របស់​ផារ៉ោន​យាង​ចុះ​មក​ស្រង់​ទឹក​ក្នុង​ទន្លេ ឯ​ពួក​ភីលៀង​របស់​ព្រះ​នាង​បាន​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ​នាង​ទត​ឃើញជាល​នៅ​កណ្ដាល​គុម្ព​ត្រែង ក៏ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​ជាល​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បុត្រី​របស់​ព្រះចៅ​ផារ៉ោន​យាង​ចុះ​ទៅ​ស្រង់​ទឹក​ទន្លេ។ ភីលៀង​របស់​ព្រះ‌នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ‌នាង​ទត​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ខណៈ​នោះ​បុត្រី​ផារ៉ោន​នាង​យាង​ចុះ​មក ដើម្បី​នឹង​ស្រង់​ព្រះ​គង្គា​ក្នុង​ទន្លេ ពួក​ភីលៀង​របស់​នាង​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​តាម​មាត់​ច្រាំង ឯ​នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក

សូមមើលជំពូក ចម្លង




និក្ខមនំ 2:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​គាត់ ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​គាត់​បរិភោគ​ទឹក​ជ្រោះ​នោះ។


ដោយ​ទ្រង់​មើល​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។


អុលឡោះ​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ទ្រង់​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


សូម​អុលឡោះ‌តាអាឡា​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារ អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។


នាង​បើក​គំរប​ឡើង ឃើញ​ទារក​មួយ​កំពុង​យំ។ នាង​មាន​ចិត្ត​អាណិត ហើយ​និយាយ​ថា៖ «ទារក​នេះ​ជា​កូន​របស់​ពួក​ហេប្រឺ!»។


ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ដែល​គាត់​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ស្តេច​ចុះ​ទៅ​ទន្លេ ហើយ​ជម្រាប​ស្តេច​ដូច​តទៅ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។


ចិត្ត​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ដៃ​របស់អុលឡោះ‌តាអាឡា ទ្រង់​ផ្អៀង​ដៃ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​យក​គូរបាន មក​ជូន​ទ្រង់ ទាំង​ច្រៀង​អរគុណ​ទ្រង់​ផង។ ខ្ញុំ​នឹង​ជូន​ជំនូន ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​ទូរអា ដ្បិត​មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​សង្គ្រោះ​ខ្ញុំ»។


កាល​គេ​បំបរ​បង់​ម៉ូសា​ចោល បុត្រី​របស់​ស្ដេច​ហ្វៀរ៉អ៊ូន​បាន​រើស​គាត់​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា ធ្វើ​ជា​កូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម