ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 10:9 - អាល់គីតាប

គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូ​កែ នៅ​ចំពោះអុលឡោះ‌តាអាឡា ដូច​នីមរ៉ូដ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ជា​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា ហេតុនេះហើយបានជា​មានពាក្យ​ពោលថា​៖ “ដូច​នីមរ៉ូឌ​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យពោល​ថា «ដូច​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»

សូមមើលជំពូក



លោកុ‌ប្បត្តិ 10:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​ដំបូង គាត់​គ្រប់​គ្រង​នៅ​ក្រុង​បាបិល ក្រុង​អេរេក ក្រុង​អាកាដ និង​ក្រុង​កាល់ណេ នៅ​ស្រុក​ស៊ីណើរ។


គូស​ក៏​បាន​បង្កើត​នីមរ៉ូដ​ដែរ គឺ​នីមរ៉ូដ​នេះ​ហើយ ដែល​ជា​វីរ‌បុរស​ទី​មួយ​នៅ​លើ​ផែនដី។


អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​ជន​ពាល ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា។


កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចំរើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកកូប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។


ពេល​អ៊ីសា‌ហាក់​ឲ្យ​ពរ​យ៉ាកកូប​ចប់​សព្វ​គ្រប់​ហើយ យ៉ាកកូប​ក៏​ចាក​ចេញ​ពី​ឪពុក​ទៅ។ អេសាវ​វិល​ត្រឡប់​មក​ពី​បាញ់​សត្វ​វិញ។


គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល​ខូច​អស់ ហើយ​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ​ឃៅ​ទៀត​ផង។


សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​ប្រជារាស្រ្ត​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វិរ‌ជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។


ទោះ​បី​ស្តេច​អហាស​ស្ថិត​ក្នុង​ភាព​អាសន្ន​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បែក​ចិត្ត​ចេញ​ពីអុលឡោះ‌តាអាឡា​ដដែល។


«មើល​អ្នក​នុ៎ះ! គាត់​ពុំ​បាន​យក​អុលឡោះ​ជា​ទី​ពឹង​ទេ គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។


ពួក​គេ​បាន​ចាត់​ទូត​របស់​ខ្លួន​ឲ្យ​ជិះ​ក្បូន ដែល​ធ្វើ​ពី​ដើម​កក់ ចុះ​តាម​ទន្លេ​នីល។ អ្នក​នាំ​សារ​ដ៏​រហ័ស​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​របស់​សាសន៍ ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប។ មនុស្ស​ទាំង​ជិត​ទាំង​ឆ្ងាយ​ស្ញែង​ខ្លាច​សាសន៍​នេះ ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ ពួក​គេ​និយាយ​ភាសា​ចម្លែក រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ចាត់​អ្នក​នេសាទ​ជា​ច្រើន​ឲ្យ​ទៅ។ អ្នក​នេសាទ​ទាំង​នោះ​នឹង​ចាប់​ប្រជា‌ជន​នេះ ដូច​ចាប់​ត្រី។ បន្ទាប់​មក យើង​នឹង​ចាត់​ព្រាន​ជា​ច្រើន​ឲ្យ​ទៅ ព្រាន​ទាំង​នោះ​នឹង​បរ​បាញ់​ពួក​គេ នៅ​តាម​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​តាម​ក្រហែង​ថ្ម​នានា។


ចូរ​ពោល​ទៅ​ពួក​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ ដែល​វេញ​អំបោះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឆ្នួត​ឲ្យ​ប្រជា‌ជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជា‌ជន​របស់​យើង ហើយ​នឹក​ស្មាន​ថា​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ?


នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់ ដែល​ស្មោះ​ត្រង់​នឹង​អុលឡោះ ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់ ចាំ​ប្រហារ​ជីវិត​គ្នា ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាប បង​ប្អូន​របស់​ខ្លួន។