Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គាត់​ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យពោល​ថា «ដូច​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 គាត់​ជា​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា ហេតុនេះហើយបានជា​មានពាក្យ​ពោលថា​៖ “ដូច​នីមរ៉ូឌ​អ្នកប្រមាញ់​ដ៏ខ្លាំងពូកែ​នៅចំពោះ​ព្រះយេហូវ៉ា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​នីមរ៉ូដ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គាត់​ជា​អ្នក​ប្រមាញ់​ដ៏​ពូកែ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​ពោល​ថា «អ្នក​នេះ​ជា​អ្នក​ប្រមាញ់​ដ៏​ពូ​កែ នៅ​ចំពោះអុលឡោះ‌តាអាឡា ដូច​នីមរ៉ូដ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នគរ​ដំបូង​របស់​គាត់ គឺ​បាបិល អេរេក អាកាឌ និង​កាលនេ នៅ​ស្រុក​ស៊ីណើរ។


គូស​ក៏​បង្កើត​នីមរ៉ុឌ ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ទីមួយ​នៅ​លើ​ផែន‌ដី។


រីឯ​ប្រជាជន​ក្រុង​សូដុម​សុទ្ធ​តែ​អាក្រក់ ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


កាល​កូន​ទាំង​ពីរ​ធំ​ឡើង អេសាវ​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ ជា​មនុស្ស​នៅ​តាម​ទី​វាល ឯ​យ៉ាកុប​វិញ គាត់​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ជំរំ។


កាល​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​ហើយ លោក​យ៉ាកុប​ចេញ​ពី​លោក​អ៊ីសាក​ជា​ឪពុក​សឹង​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ។


គ្រា​នោះ ផែន‌ដីបាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ហើយ​ផែន​ដី​មាន​ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។


នៅ​សម័យ​នោះ មាន​មនុស្ស​មាឌ​ធំ​សម្បើម​នៅ​លើ​ផែន‌ដី ហើយ​ក្រោយ​មកក៏​នៅ​តែ​មាន​ដែរ កាល​កូន​ប្រុស​ៗ​របស់​ព្រះ​បានចូល​ទៅ​ឯ​កូន​ស្រី​ៗ​របស់​មនុស្ស នាង​ទាំង​នោះ​ក៏​បាន​បង្កើត​កូន​ឲ្យពួក​គេ។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​សម័យ​បុរាណ ជា​មនុស្ស​មាន​ឈ្មោះ​ល្បី។


ទោះ​ជា​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា​យ៉ាង​នេះ​ក៏​ដោយ ព្រះបាទ​អ័ហាស​នៅ​តែ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត។


«មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់!»។


ដែល​ចាត់​រាជ​ទូត​ទៅ​តាម​ផ្លូវ​សមុទ្រ គឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ ដោយ​បង្គាប់​ថា ចូរ​ទៅ​ចុះ ពួក​បម្រើ​យ៉ាង​លឿន​អើយ ទៅ​ឯ​សាសន៍​មួយ​ដែល​មាន​រូប​ខ្ពស់ ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច​តាំង​ពី​គេ​កើត​មក ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ហើយ​មាន​ទន្លេ​ហូរ​កាត់​កណ្ដាល​ស្រុក​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ បន្ទាប់​មក យើង​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង។


ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ពួក​ស្រីៗ​ដែល​ធ្វើ​អំបោះ​ពាក់​នៅ​ក​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សម្រាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ អ្នក​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​យើង​ដូច្នេះ តើ​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​អ្នក​ឲ្យ​រស់​នៅ​បាន​ឬ?


មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កម្ចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង‌ប្អូន​ខ្លួន​ដោយ​មង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម