លោកុប្បត្តិ 10:18 - អាល់គីតាប ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី និងជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ ព្រះគម្ពីរខ្មែរសាកល ជនជាតិអើវ៉ាឌ ជនជាតិសេម៉ារី និងជនជាតិហាម៉ាថ។ ក្រោយមក អម្បូររបស់ជនជាតិកាណានបានបែកខ្ញែកគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអើវ៉ាឌីត ពួកសេម៉ារីត និងពួកហាម៉ាធីត។ ក្រោយមក អំបូរកាណានក៏បែកខ្ញែកគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអើវ៉ាឌីត-សេម៉ារីត ជនជាតិសេម៉ារី ជនជាតិហាម៉ាធីត។ បន្ទាប់មក អំបូរកាណានក៏បានបែកខ្ញែកគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអើវ៉ាឌីត ពួកសេម៉ារីត នឹងពួកហាម៉ាធីត រួចក្រោយមក អស់ទាំងគ្រួពួកកាណានក៏បែកគ្នាសុសសាយ |
ទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ដែលនៅជិតក្រុងកេរ៉ា រហូតដល់ក្រុងកាសា និងរហូតដល់ក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ហើយរហូតទៅដល់ក្រុងឡាសា។
កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូលរបស់ស្តេចហាដារេស៊ើរ
ស្តេចស្រុកអាស្ស៊ីរីជន្លៀសប្រជាជនពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត់ និងក្រុងសេផាវែម ឲ្យមករស់នៅតាមក្រុងនានាក្នុងស្រុកសាម៉ារី ជំនួសជនជាតិអ៊ីស្រអែល។ អ្នកទាំងនោះចាប់យកស្រុកសាម៉ារីមកធ្វើជាកម្មសិទ្ធិ ហើយតាំងទីលំនៅតាមក្រុងនានា។
អ្នកក្រុងបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថា ធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ ធ្វើរូបព្រះអស៊ីម៉ា។
ស្តេចអប៊ីយ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ារែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយនិយាយទៅកាន់ស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែលថា៖ «ចូរស្តាប់យើង!
យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។
អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស ទ្រង់មានបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។