ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:11 - អាល់គីតាប

«នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​គូរបាន​មេត្រី​ភាព​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​របៀប​ថ្វាយ​យញ្ញ‌បូជា ដែល​សម្រាប់​ជា​តង្វាយ​មេត្រី ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​យញ្ញ‌បូជា​មេត្រី‌ភាព ដែល​គេ​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​របៀប​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី ថ្វាយ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



លេវី‌វិន័យ 7:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ស្តេច​ហេសេ‌គា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា។ ឥឡូវ​នេះ​ចូរ​នាំ​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​គូរបាន​អរ​គុណ ចូល​ទៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ចុះ»។ អង្គ​ប្រជុំ​ក៏​នាំ​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ចូល​មក​ជូន ដើម្បី​អរ​គុណ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ​ក៏​បាន​ធ្វើ​គូរបាន​ដុត​ដែរ។


ស្តេច​បាន​សង់​អាសនៈ​របស់អុលឡោះ‌តាអាឡា​ឡើង​វិញ រួច​ធ្វើ​គូរបាន​មេត្រី‌ភាព និង​គូរបាន​អរ​គុណ។ ស្តេច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


«ថ្ងៃ​នេះ ខ្ញុំ​ទើប​នឹង​ធ្វើ​គូរបាន​អរ​គុណ ដើម្បី​លា​បំណន់។


រីឯ​ហ្វូង​សត្វ​នៅ​តាម​វាល​ស្មៅ​នៃ​ស្រុក​អ៊ីស្រ‌អែល ក្នុង​ហ្វូង​ចៀម​ដែល​មាន​ចំនួន​ពីរ​រយ​ក្បាល ត្រូវ​យក​មួយ​ក្បាល​មក​ធ្វើ​ជា​គូរបាន​ដុត ជា​គូរបាន​មេត្រី‌ភាព និង​ធ្វើ​ពិធី​រំដោះ​បាប - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ត្រូវ​បរិភោគ​សាច់​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​គូរបាន​នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។


ពេល​ណា​អ្នក​រាល់​គ្នា​យក​គូរបាន​មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​លើក​តម្កើង​ទ្រង់ ត្រូវ​ជូន​តាម​របៀប​ដែល​អុលឡោះ​ពេញ​ចិត្ត។


រីឯ​ជំនូន​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​លាយ​ជា​មួយ​ប្រេង ឬ​មិន​ទាន់​លាយ​ក្តី​ត្រូវ​បាន​ជា​ចំណែក​ស្មើៗ​គ្នា សម្រាប់​កូន​ទាំង​អស់​របស់​ហារូន»។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​នរណា​ម្នាក់​ធ្វើ​គូរបាន​មេត្រី​ភាព គេ​ត្រូវ​យក​ចំណែក​របស់អុលឡោះ‌តាអាឡា​ជូន​អុលឡោះ។


ពេល​អ្នក​រាល់​គ្នា​យក​គូរបាន​ដុត និង​ជំនូន​ម្សៅ មក​ឲ្យ​យើង យើង​មិន​ពេញ​ចិត្ត​ទេ យើង​ក៏​មិន​រវី‌រវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ គូរបាន​មេត្រី‌ភាព​ដែរ។


ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ កូន​ចៀម​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ នេះ​ជា​ជំនូន​របស់​លោក​នេថា‌នេល ជា​កូន​របស់​លោក​ស៊ូហារ។