កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
លេវីវិន័យ 3:11 - អាល់គីតាប អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតជូនអុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។ |
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកជូនយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យម៉ាស្ជិទរបស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។
«ចូរប្រាប់ហារូនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកជំនូនចូលទៅជូនអុលឡោះជាម្ចាស់របស់ខ្លួនឡើយ។
ពួកគេត្រូវតែបរិសុទ្ធសម្រាប់អុលឡោះជាម្ចាស់របស់ខ្លួន ហើយមិនបន្ថោកនាមអុលឡោះទេ ដ្បិតពួកគេមានមុខងារធ្វើគូរបាន និងអាហារដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន។ ដូច្នេះពួកគេត្រូវតែបរិសុទ្ធ។
ចូរចាត់ទុកអ៊ីមុាំជាមនុស្សបរិសុទ្ធ ព្រោះគេយកអាហារទៅជូនអុលឡោះជាម្ចាស់របស់អ្នក។ គេជាមនុស្សបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។
អ្នករាល់គ្នាមិនត្រូវទទួលសត្វប្រភេទនេះពីជនបរទេស មកជូនជាអាហារដល់ម្ចាស់របស់អ្នករាល់គ្នាឡើយ ព្រោះជាសត្វមិនគ្រប់លក្ខណៈ មកពីគេក្រៀវ។ ដូច្នេះ អុលឡោះមិនព្រមទទួលពីអ្នករាល់គ្នាឡើយ»។
អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់អុលឡោះតាអាឡា។
អ៊ីមុាំជាកូនរបស់ហារូន ដុតចំណែកទាំងនោះនៅលើអាសនៈរួមជាមួយនឹងគូរបានដុត នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់អុលឡោះតាអាឡាសៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។
អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យទ្រង់សៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់អុលឡោះតាអាឡាមិនសូវសំខាន់ទេ!
«ចូរបង្គាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកជំនូន និងអាហារសម្រាប់ដុតមកជូនអុលឡោះតាអាឡាឲ្យបានតាមពេលកំណត់ គឺជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះ។
រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃចូរយកអាហារទាំងនោះមកដុត ធ្វើជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ ត្រូវជូនជំនូននេះថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ។
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
បងប្អូនមិនអាចលើកពែងរបស់អ៊ីសាជាអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអ៊ីព្លេសពិសាផងបានទេ។ បងប្អូនក៏មិនអាចរួមតុជាមួយអ៊ីសាជាអម្ចាស់ផង ហើយរួមតុជាមួយពួកអ៊ីព្លេសផងបានដែរ។
មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យ យើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ។